Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី នឹងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ក្នុងខែធ្នូ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសវៀតណាម ក្នុងខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។ ដំណឹងនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតតី ត្រូវបានបង្ហាញឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្ដីពីកិច្ចពិគ្រោះយោបល់យោបាយលើកទី៨ រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសវៀតណាម  ដែលបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ។

(រូបថត សម្ដេចធិបតី ហ៊ុន ម៉ាណែត ​និងលោកជំទាវ ធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ©: ISHIKAWA )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សកិច្ចរបស់សម្ដេចធិបតី ត្រូវបានជជែកពិភាក្សាដោយលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក ដូ ហ៊ុង វៀត អនុរដ្ឋមន្ត្រីការបរទេសវៀតណាម នៅក្នុងកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ ដែលរៀបចំឡើងដោយក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសវៀតណាម នៅលើទឹកដីខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៣។

(រូបថត លោក ដូ ហ៊ុង វៀត អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ជាមួយលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅក្នុងកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨។ ©: ក្រសួងការបរទេស)

សេចក្ដីប្រកាសព័័ត៌មាន បានសរសេរថា ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងជិតស្និទ្ធ ដើម្បីត្រៀមលក្ខណៈរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងខែធ្នូខាងមុខឱ្យទទួលបានជោគជ័យ ។​

សូមរំឮកបន្តិចថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ក្នុងជំនួបដែលសម្ដេច ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀន ហ៊ុយតាំង  សម្ដែងការគួរសម និងពិក្សាការងារ នៅក្នុងវិមានសន្តិភាព ទូតវៀតណាមប្រចាំកម្ពុជា បានអញ្ជើញសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម៕

ដោយ៖ ង៉ិល ណារ៉ាត់

(រូបថត លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចធិបតី​ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងវិមានសន្តិភាព។ ©: STPM)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទី មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ២២ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ២៣ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម