សេដ្ឋកិច្ច
អាមេរិក ទំនងជារក្សាអត្រាការប្រាក់ឲ្យនៅខ្ពស់ដដែលនាខែវិច្ឆិកានេះ
ធនាគារកណ្តាលអាមេរិក ទំនងជានឹងប្រកាសរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់រយៈពេល ២២ ឆ្នាំនៅថ្ងៃពុធ ទី១ ខែវិច្ឆិកាខាងមុខ ដោយសារតែដំណោះស្រាយបញ្ហាអតិផរណានាពេលបច្ចុប្បន្ននេះ អាចនឹងមិនធ្វើឲ្យខូចដល់សេដ្ឋកិច្ចអាមេរិកដែលមានភាពធន់នោះឡើយ ។
អ្នកវិភាគ និងពាណិជ្ជករជាច្រើននាក់រំពឹងលើសលប់ថា ធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់ថេរសម្រាប់កិច្ចប្រជុំសម្រេចលើកទី ២ ខណៈដែលបញ្ហាអតិផរណាទំនងជាធ្លាក់ទៅកាន់គោលដៅ ២ ភាគរយវិញ ។
បច្ចុប្បន្ន អត្រាការប្រាក់អាមេរិកស្ថិតនៅចន្លោះពី ៥.២៥ ទៅ ៥.៥ ភាគរយ ខណៈការដំឡើងអត្រាការប្រាក់នេះ គឺដើម្បីទាញទម្លាក់អតិផរណា ក៏ដូចជាដើម្បីបង្កើនថ្លៃដើមនៃការខ្ចីប្រាក់ពីធនាគារផងដែរ ។
ចាប់តាំងពីការដំឡើងដល់កម្រិតខ្ពស់ជាង ៧ ភាគរយនៅក្នុងខែមិថុនាឆ្នាំមុន អតិផរណាអាមេរិក បានធ្លាក់ចុះជាងពាក់កណ្តាល ទោះបីជាបច្ចុប្បន្ន អតិផរណាគិតត្រឹមខែកញ្ញានៅកម្រិត ៣.៧ ភាគរយក៏ដោយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ចូ បៃដិនន បានលើកឡើងថា សេដ្ឋកិច្ចអាមេរិក គឺនៅតែមានរឹងមាំ ប៉ុន្តែមន្ត្រីធនាគារកណ្តាលបានព្រមានថា ជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកជាមិនខាន៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
ចុចអាន៖ វៀតណាម អាចសម្រេចគោលដៅនាំចេញគ្រឿងសមុទ្រ ៩ ពាន់លានដុល្លារក្នុងឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ