Connect with us

ព័ត៌មានជាតិ

ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!

បានផុស

នៅ

កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីជនជាតិចិន៣៧នាក់ និងខ្មែរ ៨នាក់ នៅអគារមួយកន្លែងក្នុងសង្កាត់បឹងកេងកង១ ដោយសង្ស័យថា បាននាំគ្នាថតរឿងអាសអាភាសនៅទីនោះ។ ក្នុងចំណោមនោះ មានជនសង្ស័យចំនួន ១០នាក់ជាជនជាតិចិនត្រូវបានបញ្ជូនទៅកាន់តុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈហេតុការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់គ្រប់មជ្ឈដ្ឋាន។ ដូច្នេះថ្ងៃនេះ “កម្ពុជាថ្មី” សូមរំលេចនូវច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងការថតរឿងអាសអាភាសនេះ តើខុសនឹងច្បាប់កម្ពុជា ឬ ទេ? តាមច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៨ បានបង្ហាញថា ចំពោះអ្នកដែលផលិតភាពយន្តអាសអាភាសគឺត្រូវមានទោសជាប់ពន្ធនាគារ និងត្រូវបានពិន័យជាទឹកប្រាក់តាមទំហំនៃបទល្មើស។

នៅក្នុងច្បាប់នេះ ជំពូក៥ និយាយពីរូបភាព និងសម្ភារៈអាសអាភាស ហើយក្នុងជំពូកដដែល មាត្រា៣៨ បានឱ្យនិយមន័យ រូបភាព និងសម្ភារៈអាសអាភាស ថាជាសម្ភារៈអាចមើលឃើញនឹងភ្នែក ដូចជារូបថត ខ្សែវីដេអូ សម្ភារៈអេឡិចត្រូនិច ដែលពិពណ៌នាអំពីកេរភេទ ឬ ភាពអាសអាភាស ឬ ប្រហាក់ប្រហែលនេះ ដែលធ្វើឱ្យរំភើប មានចំណង់ផ្លូវភេទ។

មាត្រា ៣៩ បានចែងថា បុគ្គលណាដែលចែកចាយ លក់ ជួល ដាក់បញ្ចាំង ឬ បង្ហាញរូបភាព និងសម្ភារៈអាសអាភាសជាសាធារណៈត្រូវដាក់ពន្ធនាគារពី ៧ថ្ងៃ ដល់១ខែ និងពិន័យជាទឹកប្រាក់ពី១សែនរៀល ដល់២សែនរៀល។ សម្រាប់ជនណាដែលផលិតរូបភាពអាសអាភាស ត្រូវដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២សែនរៀល ដល់២លានរៀល។

ក្រៅពីនេះ សម្រាប់អ្នកដែលប្រព្រឹត្តទៅលើកុមារ ជនណាដែលចែកចាយ លក់ ជួល ដាក់បញ្ចាំង ឬ បង្ហាញរូបភាព និងសម្ភារៈអាសអាភាសជាសាធារណៈនៃកុមារ​ ត្រូវដាក់ពន្ធនាគារពី២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាទឹកប្រាក់ ៤លានរៀល ដល់១០លានរៀល។ ជនណាដែលផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ត្រូវជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម