Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ឱ្យប្រជាជន និងយោធាត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាម ក្រោយប្រកាសគាំទ្រអ៊ីស្រាអែល

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បានអះអាងថា សង្គ្រាមថ្មីនៅអឺរ៉ុបអាចនឹងកើតឡើងគ្រប់ពេល ដូច្នេះអាល្លឺម៉ង់ត្រូវតែសម្របខ្លួនទៅនឹងការពិតនេះ ស្របពេលដែលរូបលោកអំពាវនាវឱ្យបង្កើនការចំណាយលើយោធាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ZDF របស់ប្រទេសអាឡឺម៉ង់ កាលពីថ្ងៃអាទិត្យ លោក Pistorius បានទទូចឱ្យជនជាតិអាឡឺម៉ង់រៀនបន្សាំខ្លួនចំពោះហេតុការណ៍ពិភពលោកបច្ចុប្បន្ន ត្បិតសង្គ្រាមនៅអឺរ៉ុបអាចផ្ទុះឡើង និងបង្កការគំរាមកំហែងដល់ប្រទេសរបស់ខ្លួន។ រដ្ឋមន្ត្រីបានអំពាវនាវដល់ជនរួមជាតិរបស់លោកឱ្យត្រៀមខ្លួនសម្រាប់សង្គ្រាម ព្រោះវាជាសមត្ថភាពការពារខ្លួនរបស់ទីក្រុងប៊ែរឡាំង។

មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​ពី​ជម្លោះ​អ៊ុយក្រែន ​ព្រម​ទាំង​ជម្លោះរវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ ដែលថាជម្លោះទាំងនេះគឺជា​ភស្តុតាង​​បញ្ជាក់ពីការ​ប្រយុទ្ធ​គ្នា​នៅ​កន្លែង​ផ្សេង​ទៀត​អាចនឹងកើតឡើងផងដែរ។

កំលុងអត្ថាធិប្បាយលើស្ថានភាពនៅមជ្ឈិមបូព៌ា លោក Pistorius បានបង្ហាញការគាំទ្រចំពោះអ៊ីស្រាអែល ដោយលោកអះអាងថា ទង្វើរបស់អ៊ីស្រាអែលគឺជាសិទ្ធិការពារខ្លួនប៉ុណ្ណោះ។ លោកថា វាជាកាតព្វកិច្ចរបស់ក្រុងប៊ែរឡាំងក្នុងការឈរនៅខាងអ៊ីស្រាអែល។

ដោយឡែក កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែលលោក Israel Katz បានប្រាប់កាសែត Bild របស់អាល្លឺម៉ង់ថា យុទ្ធនាការរបស់ប្រទេសអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា គឺជាផ្នែកមួយនៃ “សង្គ្រាមលោកលើកទី៣ ប្រឆាំងនឹងអ៊ីស្លាមជ្រុលនិយម” ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ រថក្រោះអ៊ីស្រាអែលបាញ់ប្រហារលើរថយន្តដឹកជនស៊ីវិលនៅតំបន់ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម