ជីវិតកម្សាន្ដ
នាយ ក្រឹម ចេញមុខមកបញ្ជាក់ ក្រោយផ្ទុះការរិះគន់រឿងភេទទី៣
តារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំប្រទេសលោក អ៊ូ បុណ្ណារ៉ាត់ ហៅនាយ ក្រឹម បន្ទាប់ពីមានការរិះយ៉ាងច្រើនពេលនេះបានចេញមកបញ្ជាក់ថា លោកមិនបានរើសអើងពួកគាត់ទេ (ភេទទី៣ ឬខ្ទើយ)។
ការចេញមុខបញ្ជាក់ពីសំណាក់នាយ ក្រឹម នេះស្របពេលដែលផ្ទុះការរិះគន់ និងវែកញែកនៅលើបណ្តាញសង្គមយ៉ាងព្រោងព្រាតជុំវិញពាក្យសម្តីនិយាយប៉ះពាល់ដល់ភេទទី៣។ ដោយឡែកក្នុងនោះក៏មានខ្លះទៀតក៏បានបកស្រាយថា ការនិយាយរបស់នាយ ក្រឹម ពេលនោះគ្រាន់តែជាការលេងសើចហើយមិនបានបកស្រាយឲ្យគ្រប់ជ្រុងជ្រោយចំពោះបញ្ហានេះទើបបណ្តាលឲ្យកើតមានរឿងបែបនេះឡើង។
តារាកំប្លែងនាយ ក្រឹម បាននិយាយកាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ថា “អរគុណក្មួយដែលយល់ពីការបកស្រាយរបស់ពូ ពូមិនបានរេីសអេីងពួកគាត់ទេ”។ ខ្លឹមសារនេះបានធ្វើឲ្យអ្នកគាំទ្រលោកមួយចំនួនបញ្ចេញមតិយល់ឃើញដែរថា ដឹងតើពូ ក្រឹម គាត់ចង់និយាយថា អត់កូនតពូជតែអ្នកមិនចូលចិត្តគាត់ចេះតែជាន់ពន្លិចគាត់។
ចំណែកខ្លះទៀតលើកឡើងថា” ខ្ញុំយល់ពីអ្វីដែលពូចង់និយាយច្បាស់ណាស់ គឺពូនិយាយត្រូវពូនិយាយសំដៅលើចំនួនមនុស្សវានឹងមិនកើនឡើងច្រើនបើសិនជាមនុស្ស១៧លាននាក់ហើយភេទទីបីមាន៥ទៅ ៦ លាននាក់មូលហេតុបាត់បង់ការផលិតមនុស្សតាមបែបធម្មជាតិ។ ក្នុងករណីចាក់មេជីវិតយកកូន គឺបានមិនមែនអត់បាននោះទេ តែត្រូវការធនធានច្រើនឧទាហរណ៍ លុយ អញ្ចឹងសរុបមកពាក្យថា ធនធានសំដៅលើ អ្វីច្រើនយ៉ាងដែលមាននៅលើផែនដីរាប់មិនអស់ទេ រួមទាំងភេទទីបីផងដែរ។
សូមជម្រាបថា តារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំប្រទេស គឺនាយ ក្រឹម បាននិយាយនៅក្នុងកម្មវិធីមួយដោយលោកធ្វើជាគណ:កម្មការប៉ុន្តែរឿងដ៏ហួសចិត្តនោះតារាកំប្លែងរូនេះបានរិះគន់ប៉ះពាល់ដល់ភេទទី៣ (ខ្ទើយ)រហូតផ្ទុះប្រតិកម្មយ៉ាងច្រើននៅលើបណ្តាញសង្គម។
ប្រាកដណាស់ដោយក្នុងនោះដែគេក៏សង្កេតឃើញមានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងការហួសចិត្តនិងរិះគន់ចំពោះកាលើកឡើ ងរបស់នាយ ក្រឹម ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ភេទទី៣ដែលពួកគាត់ (ខ្ទើយ) ក៏ជាមនុស្សមានតម្លៃរស់នៅក្នុងសង្គមដូចគ្នា៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន