Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងក្លាយជាសក្តានុពលស្រូបទាញវិស័យទេសចរណ៍

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី ៣១ ខែតុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឲ្យដំណើរការនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុង ឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង ៥១គីឡូ​ម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ”។ 

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ 4E ដែលអាចផ្តល់លទ្ធភាពឲ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេលខ្លី និង ២០លាននាក់ក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេលវែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបន្តថា «កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ»។

សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ផ្លូវអាកាស គឺអាទិភាពគន្លឹះទី ២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី ២ នៃបញ្ចកោណទី ២ ដោយ ផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៦ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៧ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម