Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ព្រមានភាគីពាក់ព័ន្ធដែលរារាំងជំនួយ​មនុស្សធម៌ដល់តំបន់ហ្គាហ្សា

បានផុស

នៅ

ប្រធានរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan កាលពីថ្ងៃចន្ទបានព្រមានភាគីពាក់ព័ន្ធអំពីការទទួលខុសត្រូវព្រហ្មទណ្ឌចំពោះការរារាំងជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា ស្របពេលដែលសង្រ្គាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតែស្ថិតក្នុងស្ថានភាពក្ដៅគគុក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ច្រកព្រំដែន Rafah របស់ប្រទេសអេហ្ស៊ីបជាប់នឹងតំបន់ហ្គាហ្សាស្ទ្រីប, លោក Karim Khan បាននិយាយនៅលើបណ្ដាញសង្គម X ថា “ការរងទុក្ខរបស់កុមារ និងស្ត្រី ក៏ដូចជាមនុស្សចាស់នៅតែបន្តកើតមាន ហើយក៏កាន់តែធ្ងន់ធ្ងរទៅៗផងដែរ” ។

លោក Khan បានសង្កត់ធ្ងន់ថា “មែនទែនទៅ មិនគួរមានឧបសគ្គណាមួយចំពោះការផ្តល់ជំនួយមនុស្សធម៌ទៅដល់កុមារ ស្ត្រី និងបុរស ក៏ដូចជាជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីបនោះទេ ព្រោះពួកគេជាជនស្លូតត្រង់ ហើយពួកគេក៏មានសិទ្ធិនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិផងដែរ” ។

ប្រធានរដ្ឋអាជ្ញារូបនេះបញ្ជាក់ទៀតថា “សិទ្ធិទាំងនេះគឺជាផ្នែកមួយនៃអនុសញ្ញាទីក្រុងហ្សឺណែវ ហើយភាគីពាក់ព័ន្ធនឹងសង្គ្រាមទាំងអស់ត្រូវតែផ្តល់នូវការទទួលខុសត្រូវព្រហ្មទណ្ឌ នៅពេលដែលសិទ្ធិទាំងនេះត្រូវបានកាត់បន្ថយនៅក្រោមលក្ខន្តិកៈទីក្រុងរ៉ូម” ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលជិត ១ ខែទៅហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៥០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៨,៣០០ នាក់ និង ២១,០៤៨ នាក់រងរបួស ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ប្រតិបត្តិការជើងគោករបស់ អ៊ីស្រាអែល កម្ទេចគោលដៅក្រុមហាម៉ាស់ ៦០០ កន្លែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ប៉ែន បូណា៖ប្រពៃណីតជំនាន់របស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ៥៥ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម