ព័ត៌មានអន្ដរជាតិ
តារាម៉ូដែលអាមេរិកវ័យ ១៩ ឆ្នាំ ផ្អាកសិក្សា ដើម្បីទៅប្រយុទ្ធនៅជួរមុខរបស់អ៊ីស្រាអែល
តារាម៉ូដែលរដ្ឋ Texas កញ្ញា Megan Daniels កំពុងទៅប្រយុទ្ធនៅជួរមុខរបស់អ៊ីស្រាអែល បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺនថ្នាក់មូលដ្ឋាន មុនពេលក្រុមហាម៉ាស់ចាប់ផ្តើមការវាយប្រហារដែលបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ។
តារាម៉ូដែលវ័យ ១៩ ឆ្នាំ Megan មកពីតំបន់ Dallas នាងជាជនជាតិអាមេរិកចុងក្រោយដែលធ្វើដំណើរទៅកាន់ជួរមុខ ដើម្បីប្រយុទ្ធក្នុងសង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ។ ឥឡូវនេះ កងកម្លាំងអ៊ីស្រាអែលកំពុងរង់ចាំការលុកលុយចូលតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបនឹងសកម្មភាពភេរវជន ។
គេចាត់ទុក Daniels ជាទាហានឯកោ ព្រោះគ្រួសាររបស់នាងទាំងអស់សុទ្ធតែនៅរដ្ឋ Texas ដូច្នេះនាងនៅអ៊ីស្រាអែលតែឯងប៉ុណ្ណោះ ។
សូមជម្រាបថា Daniels ទើបតែបញ្ចប់ការសិក្សាពីសាលា Parish Episcopal ក្នុងទីក្រុង Plano រដ្ឋ Texas ហើយផ្អាកចូលរៀនមហាវិទ្យាល័យ ដើម្បីទៅធ្វើសង្គ្រាមនៅប្រទេសអ៊ីស្រាអែលវិញ ។
នៅពេលដែលក្រុមហាម៉ាស់វាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ពលរដ្ឋអាមេរិក-អ៊ីស្រាអែល ២ រូបកំពុងបំពេញកាតព្វកិច្ចនៅទីក្រុង Tel Aviv ។ គ្រានោះ នាងទើបតែបានបញ្ចប់ការហ្វឹកហ្វឺនជាមូលដ្ឋានប៉ុន្មានថ្ងៃមុនការវាយលុកប៉ុណ្ណោះ ។
ទន្ទឹមនឹងនេះ ឪពុកម្តាយ និងមិត្តភ័ក្តិរបស់នាងកំពុងរៃអង្គាសថវិកាសម្រាប់កងកម្លាំងការពារអ៊ីស្រាអែល ដូចជា Megan ផងដែរ ។ ហើយប្រាក់ដែលប្រមូលបាននឹងប្រគល់ជូនកងកម្លាំងការពារអ៊ីស្រាអែលសម្រាប់ការព្យាបាលរបួស ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អង្គរក្ស Taylor Swift ហោះទៅអ៊ីស្រាអែលវិញ ដើម្បីប្រយុទ្ធនឹងក្រុមហាម៉ាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ