បច្ចេកវិទ្យា
Samsung ត្រៀមដាក់សេវាផ្កាយរណបលើស្មាតហ្វូនរបស់ខ្លួន នៅដើមឆ្នាំក្រោយ
ក្រុមហ៊ុន Samsung នឹងតភ្ជាប់ផ្កាយរណបសម្រាប់សេវាសង្គ្រោះបន្ទាន់ នៅលើស្មាតហ្វូនរបស់ខ្លួន នៅដើមឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមការបញ្ជាក់ពី នាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Park Yong កាលពីពេលថ្មីៗនេះ។
ការតភ្ជាប់សេវាផ្កាយរណបនេះ អាចជាការដើរតាមជំហានរបស់ក្រុមហ៊ុន Apple ដោយសារតែឆ្នាំមុន Apple បានបញ្ចេញមុខងារ Emergency SOS លើ iPhone 14 គ្រប់ម៉ូដែល ដោយអាចឱ្យ iPhone ភ្ជាប់ទៅកាន់ផ្កាយរណប និងរាយការណ៍ទៅភ្នាក់ងារសង្គ្រោះបន្ទាន់ ពេលទូរសព្ទមិនស្ថិតនៅទីតាំងមានសេវា ដូចជាតំបន់ព្រៃ ឬភ្នំជាដើម។
ក្រោយពីមុខងារពិសេសនេះ ត្រូវបានបញ្ចេញកាលពីឆ្នាំមុនរួចមក ក្រុមហ៊ុនផលិតស្មាតហ្វូនដទៃទៀត ក៏ចាប់ផ្តើមធ្វើការជាមួយក្រុមហ៊ុន Google ដើម្បីនាំយកមុខងារស្រដៀងគ្នានេះ បំពាក់លើប្រព័ន្ធប្រតិបត្តិការ Android ។
ទោះបីជាមិនទាន់មានព៏ត៌មានជាក់លាក់ ជុំវិញការបញ្ជាក់ថា Samsung នឹងបន្ថែមមុខងារអាចភ្ជាប់ទៅកាន់ផ្កាយរណប តែបើតាមការវិភាគ ក្រុមហ៊ុនទូរសព្ទដៃដ៏ធំនេះ អាចនឹងនាំយកមុខងារនេះ បំពាក់លើស្មាតហ្វូនកំពូលរបស់ខ្លួន « Galaxy S24 » ដែលនឹងប្រកាសលក់ នៅអំឡុងខែមករា ឬកុម្ភៈ ឆ្នាំក្រោយនេះ។
គួរបញ្ជាក់ថា មុនការបញ្ជាក់របស់ នាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Park Yong កាលពីដើមឆ្នាំ២០២៣ ក្រុមហ៊ុនកូរ៉េខាងត្បូង ធ្លាប់បានប្រកាសនូវផែនការ នៃការតភ្ជាប់សេវាផ្កាយរណបនេះម្តងរួចទៅហើយ រហូតដល់មានការបញ្ជាក់ជាថ្មី នាពេលថ្មីៗនេះ៕
ប្រែសម្រួល៖ សុធា ប្រភព៖ Ts2
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក