ព័ត៌មានជាតិ
វិស័យសេវាកម្មកម្ពុជា រំពឹងកំណើនជិត ៧ ភាគរយ ឆ្នាំ ២០២៤
វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អក្នុងអត្រាកំណើន ៦,៩% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១% កាលពីឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រាប់គ្រងឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កំណើននៃការព្យាករនេះ ពឹងផ្អែកលើការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យផ្នែក សណ្ឋាគារ និងភោជនីយដ្ឋាន ដែលនឹងមានផលជះជាវិជ្ជមានដល់វិស័យ-អនុវិស័យគាំទ្រផ្សេងៗទៀត រួមមានអនុ វិស័យលក់ដុំ-រាយ និងដឹកជញ្ចូន ជាដើម។
យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រាប់គ្រងឆ្នាំ ២០២៤ បានឱ្យដឹងថា សម្រាប់អនុវិស័យផ្នែក សណ្ឋាគារ និងភោជនីយដ្ឋាន បន្តនិន្នាការប្រសើរ ដោយសារការរំពឹងទុកការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលមានភ្ញៀវទេសចរជាតិក៏រំពឹងថានឹងបន្តកើនឡើងដែរនោះ។
ដោយឡែកចំពោះ អនុវិស័យលក់ដុំ-រាយវិញ រំពឹងថានឹងបន្តនិន្នាការ កើនឡើង ដោយសារ ការរំពឹងទុកនូវការបន្តងើបឡើងវិញនូវចំណូលរបស់ប្រជាជន និងសកម្មភាពចាយវាយក្នុងស្រុក គួបផ្សំ និងការផ្លាស់ប្ដូរ ឥរិយាបថនៃអាជីវកម្ម ក៏ដូច ជាសកម្មភាពទិញ-លក់ពីបែបប្រពៃណី (Brick-And-Morta) ដោយជំនួសមកវិញនូវការប្រើប្រាស់ថ្នាលឌីជីថល ដែលការណ៍នេះនឹងបន្តជំរុញបន្ថែមទៀតដល់សកម្មភាពប្រើប្រាស់ក្នុងស្រុកជារួម។
តាមប្រភពដដែលបញ្ជាក់ថា អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ត្រូវបានរំពឹងថានឹងបន្តកើនឡើង ដែលគាំទ្រដោយ ការបន្តងើបឡើងនៃសកម្មភាពដឹកជញ្ជូនបម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាព គមនាគមន៍ក៏នៅបន្តរក្សានិន្នាការល្អប្រសើរ ដោយសារការបន្តកើនឡើងនូវការប្រើប្រាស់អ៊ីនធឺណិត និងឌីជីថលក្នុង អាជីវកម្ម និងជីវភាពប្រចាំថ្ងៃក្នុងគន្លងប្រក្រតីភាពថ្មី។
ទន្ទឹមនេះ ការដាក់ចេញ និងអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១ -២០៣៥» នឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងលើកកម្ពស់ការប្រើប្រាស់ឌីជីថលនៅកម្ពុជាផងដែរ។
យ៉ាងណាមិញ អនុវិស័យអចលនទ្រព្យ រំពឹងថានឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនទាប ដោយសារការរំពឹងទុកការ បន្តងើបឡើងវិញយឺតនៃរំហូរទុនវិនិយោគពីបរទេស និងកំណើនទាបនៃសកម្មភាពទិញ-លក់ អចលនទ្រព្យ៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស