Connect with us

សេដ្ឋកិច្ច

ថៃ បន្តគោលនយោបាយលើកលែងទិដ្ឋាការដល់ប្រទេស និងដែនដីចំនួន ២ ទៀត

បានផុស

នៅ

ថៃបានបន្តគោលនយោបាយលើកលែងទិដ្ឋាដល់ទេសចរមកពីប្រទេស និងដែនដីចំនួន ២ ទៀតគឺ ឥណ្ឌា ​និងកោះតៃវ៉ាន់សម្រាប់ដំណើរកម្សាន្តមកលេងប្រទេសថៃរយៈពេល ៣០ ថ្ងៃ​ ដោយចាប់ផ្តើមពី​​ថ្ងៃទី១០ ខែវិច្ឆិការហូតដល់ខែឧសភា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលនយោបាយលើកលែងទិដ្ឋាការនេះ មានគោលបំណងពន្លឿនការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរដើម្បីស្តារចំណូលពីវិស័យមួយនេះត្រឡប់ទៅកម្រិតមុនកូវីដ ក៏ដូចជាដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាដើម ។

ឥណ្ឌា គឺជាទីផ្សារប្រភពទេសចរណ៍ធំជាងគេទី ៤​ របស់ប្រទេសថៃ ខណៈពេល ១០ ខែក្នុងឆ្នាំនេះ ទេសចរឥណ្ឌាមកកម្សាន្តនៅថៃ​មានប្រមាណជាង ១.២ លាននាក់ បន្ទាប់ពីម៉ាឡេស៊ី ចិន និងកូរ៉េខាងត្បូង ។

បើយោងតាមទិន្នន័យចុងក្រោយរបស់រដ្ឋាភិបាលបានឲ្យដឹងថា សម្រាប់រយៈពេល​ ១០ ខែនៃឆ្នាំនេះ ថៃ​ប្រមូលទេសចរបរទេសបានចំនួនជាង​ ២២ លាននាក់ ដោយ​ទទួលចំណូលបាន ២៥.៦៧ ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ថៃបានកំណត់គោលដៅទេសចរអន្តរជាតិ ២៨ លាននាក់ ខណៈរដ្ឋាភិបាលថ្មីក៏សង្ឃឹមលើ វិស័យទេសចរណ៍ អាចទូទាត់ការខាតបង់នៃការនាំចេញចុះខ្សោយ ដែលបានរារាំងកំណើនសេដ្ឋកិច្ចនាពេលកន្លងមក ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម