Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មសិក្សាការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោត

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បានសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោត ស្របតាមស្តង់ដារកូដិច ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានបើកសិក្ខាសាលាស្តីពីការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតប្រកប​ដោយ​សុវត្ថិភាព​ស្របតាមស្តង់ដារកូដិច។

បើតាមក្រសួងពាណិជ្ជកម្ម សិក្ខាសាលានេះ បានធ្វើការបណ្តុះបណ្តាលដល់មន្ត្រីសាខា ក.ប.ប. រាជធានី-ខេត្ត គោលដៅចំនួន៨ ឱ្យក្លាយជាគ្រូ​បង្គោល​ដើម្បីណែនាំបន្តដល់អ្នកឡើងត្នោត និងអ្នកផលិតស្ករត្នោត។

ទោះយ៉ាងណាក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មិនមានបំណងជំរុញឱ្យមានការប្រើប្រាស់សារធាតុគីមីបន្ថែមក្នុងទឹកត្នោត និងស្ករត្នោតទេ ប៉ុន្តែក្នុងករណី​អ្នកផលិតមិនអាចអនុវត្តតាមវិធីសាស្ត្របែបប្រពៃណីបុរាណបាន ហើយងាកមកប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតជំនួសវិញ ទើប​អគ្គនាយកដ្ឋាន ក.ប.ប. រៀបចំសិក្ខាសាលានេះ ឡើងក្នុងគោលបំណងជួយដល់អ្នកឡើងត្នោត និងអ្នកផលិតស្ករត្នោតនូវវិធីសាស្រ្ត នៃការប្រើប្រាស់​សារធាតុស៊ុលហ្វីតតាមកម្រិតកំណត់ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ដើម្បីសុវត្ថិភាព នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងធ្វើតេស្តរកសារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោត ដែលបានយកគំរូ និងបញ្ជូនមកពីបណ្ដាសាខា ក.ប.ប. រាជធានី-ខេត្ត។
សូមបញ្ជាក់ថា ស៊ុលហ្វីត ជាសារធាតុរក្សាទុកអាហារ ដែលត្រូវបានគេប្រើប្រាស់លើវិស័យអាហារជាច្រើនដូចជា ស្រាបៀរ ផ្លែឈើស្រស់ សាច់ ផ្លែឈើសម្ងួតជាដើម។ ស៊ុលហ្វីត ត្រូវបានគេប្រើ​ប្រាស់ជាបីទម្រង់ ដូចជា ប៉ូតាស្យូម មេតាបីស៊ុលហ្វីត (Potassium metabisulfite) សូដ្យូម មេតាបីស៊ុលហ្វីត (Sodium metabisulfite) និង Sulfur Dioxide។

ស៊ុលផួរឌីអុកស៊ីត ផលិតចេញពី ស៊ុលហ្វីត ហើយត្រូវបានប្រើប្រាស់យ៉ាងច្រើននៅអាហារ និងភេសជ្ជៈ៖
១. តួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលធ្វើឲ្យអាហារខូចគុណភាព និងបាត់បង់ពណ៌។
២. តួនាទីបង្អាក់សកម្មភាពអង់ស៊ីម ដែលធ្វើឲ្យអាហារខូច និងផ្លាស់ប្ដូររូបរាង។
៣. តួនាទីជាសារធាតុប្រឆាំងមីក្រុប ដូចជាផ្សិត និងបាក់តេរីជាដើម។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម