Connect with us

ព័ត៌មានអន្ដរជាតិ

ឯកអគ្គរដ្ឋទូត អ៊ីស្រាអែល ប្រចាំ UN ពាក់ផ្លាកសញ្ញា ផ្កាយលឿង ឲ្យ​ប្រទេស​នានាថ្កោលទោសក្រុមហាម៉ាស់

បានផុស

នៅ

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិលោក Gilad Erdan បានពាក់ផ្កាយពណ៌លឿងនៅលើអាវរបស់លោក ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទ ដើម្បីបង្ហាញការតស៊ូ និងការការពារខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Erdan បាននិយាយសំដៅទៅលើប្រតិបត្តិការវាយឆ្មក់ឆ្លងដែនពីសំណាក់ក្រុមហាម៉ាស់​កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា និងបានសម្លាប់ប្រជាជនអ៊ីស្រាអែលជាង ១,៥០០ នាក់ថា “ដូចជីដូនជីតារបស់ខ្ញុំ និងជីដូនជីតារបស់ជនជាតិយូដារាប់លាននាក់ឯទៀតដែរ ចាប់ពីពេលនេះតទៅ ក្រុមរបស់ខ្ញុំ និងខ្ញុំនឹងពាក់ផ្លាកសញ្ញាផ្កាយពណ៌លឿងនេះ រហូតទាល់តែមានការថ្កោលទោសលើក្រុមប្រដាប់អាវុធមួយនេះ” ។

ពាក់ព័ន្ធទៅនឹងរដ្ឋជាសមាជិកអង្គការសហប្រជាជាតិជាច្រើនដែលមិនថ្កោលទោសដល់ក្រុមហាម៉ាស់, លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា “យើងនឹងដើរជាមួយផ្កាយពណ៌លឿងមួយនេះ ដែលជានិមិត្តរូបនៃមោទនភាព ក៏ដូចជាសម្រាប់ការនឹករំឭកដល់ពាក្យសម្បថរបស់យើងដែលថា នឹងតស៊ូដើម្បីការពារខ្លួន” ។

ចំពោះផ្លាកសញ្ញាផ្កាយលឿងដែលលោក Erdan ពាក់លើអាវនេះដែរមានសរសេរពាក្យថា “កុំឲ្យកើតឡើងម្តងទៀត” ខណៈដើមឡើយផ្លាកសញ្ញាមួយនេះត្រូវបានមេដឹកនាំណាស៊ីសរសេរពាក្យ “Jude” ដែលជានិមិត្តសញ្ញានៃការធ្វើទុក្ខបុកម្នេញរបស់ពួកណាស៊ី ។

បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​ក្រុមហាម៉ាស់កាលពីដើមខែតុលាមក យោធា​អ៊ីស្រាអែល​បាន​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​ប្រដាប់អាវុធប៉ាឡេស្ទីន​នៅ​តំបន់ហ្គាហ្សា ខណៈការវាយប្រហារមិនប្រណីដៃនោះបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនជាង ៨,៣០០ នាក់ រួមទាំងស្ត្រី និងកុមារផងដែរ ។

ទោះយ៉ាងណា ទីក្រុង Tel Aviv បានប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃពីប្រទេសជាច្រើន រួមជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំពោះការវាយប្រហារតាមអាកាសដែលបានសម្លាប់មនុស្សមិនរើសមុខ ស្របពេលដែលបេសកជន​អ៊ីស្រាអែល​ក៏​បាន​ដាក់​គោលដៅ​លើ​អ៊ីរ៉ង់ផងដែរ ​ដោយ​ប្រដូច​ការ​គ្រប់គ្រង​របស់​លោក Ayatollah Khamenei ​ទៅ​នឹង​របប​របស់លោក Adolf Hitler ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ប្រតិបត្តិការជើងគោករបស់ អ៊ីស្រាអែល កម្ទេចគោលដៅក្រុមហាម៉ាស់ ៦០០ កន្លែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម