Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់គោលការណ៍របស់ សម្ដេចធិបតី ចំនួន ៣ សម្រាប់ក្រសួងមុខងារសាធារណៈអនុវត្ត

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ គូស​បញ្ជាក់​អំពី​គោលការណ៍​របស់ សម្ដេច​ធិបតី ចំនួន ៣ សម្រាប់​ក្រសួង​មុខងារ​សាធារណៈ​អនុវត្ត​ក្នុង​ការងារ​កែទម្រង់​វិស័យ​មុខងារ​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​នេះ ខណៈ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ផ្ទៃក្នុង​ក្រសួង​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ នៅ​ថ្នាក់ក្រោម​ជាតិ និង​ការ​ត្រៀម​រៀបចំ​សកម្មភាព សម្រាប់​ការ​អនុវត្ត​ការងារ​កែទម្រង់​របស់​រាជរដ្ឋាភិបាល នា​សហ​សាល​សិក្សា នៃ​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​ព្រឹក​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​គូស​បញ្ជាក់​ជូន​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​មុខងារ​សាធារណៈ​ក្នុង​មូលដ្ឋាន​រាជធានី​-​ខេត្ត អំពី​គោលការណ៍​របស់ សម្ដេច​ធិបតី ណែនាំ​ឲ្យ​ក្រសួង​មុខងារ​សាធារណៈ​អនុវត្ត​ក្នុង​ការងារ​កែទម្រង់​វិស័យ​មុខងារ​សាធារណៈ​ចំនួន ៣ រួមមាន ៖ (១) ការ​កែទម្រង់​ការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ តាមរយៈ​ការ​ដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ ប្រកប​ដោយ​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និង​ប្រសិទ្ធភាព។ (២) ការ​ពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន ដើម្បី​លើក​កម្ពស់​គុណភាព​ការងារ​ប្រកប​ដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធ​ភាព និង (៣) ការ​ដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ​លើក​ទឹកចិត្ត គាំទ្រ​សមិទ្ធកម្ម ប្រកប​ដោយ សង្គតិ​ភាព សមធម៌​ប្រសិទ្ធភាព និង​ចីរភាព។

ជាមួយ​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​តម្រង់​ទិស​ដល់​អង្គ​ប្រជុំ និង​ណែនាំ​ឲ្យ​អង្គប្រជុំ​ដែល​ជា​ថ្នាក់​ដឹកនាំ​ក្រសួង និង​មន្ទីរ​មុខងារ​សាធារណៈ រាជធានី​-​ខេត្ត បន្ត​គាំទ្រ និង​ចូលរួម​ឲ្យ​សកម្ម​ក្នុង​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ។

ស្រប​តាម​របៀបវារៈ​កិច្ចប្រជុំ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​ផ្ដល់​វេទិកា​ដល់ ឯកឧត្ដម​រដ្ឋលេខាធិការ ប្រចាំ​ការ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ផែនការ​ការងារ​ដែល​បាន​រៀបចំ​សម្រាប់​ការ​អនុវត្ត ក៏ដូចជា​ការងារ​បន្ថែម​ផ្សេង​ទៀត ជាពិសេស​លើ​ការ​អនុវត្ត​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល និង​ជុំវិញ​ការងារ​មុខងារ​សាធារណៈ ទាំង​អាទិភាព​ការងារ​ក្នុង​ឆ្នាំ ២០២៣ និង​ការងារ​កែទម្រង់​វិស័យ​មុខងារ​សាធារណៈ​ឆ្ពោះ​ទៅ​អនាគត ស្រប​ជាមួយ​ទស្សនវិស័យ និង​ការ​ណែនាំ​របស់ សម្ដេច​មហា​បវរ​ធិបតី។

គួរ​ជម្រាប​ថា កិច្ចប្រជុំ​នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម​រដ្ឋលេខាធិការ​ប្រចាំការ ឯកឧត្ដម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​ក្រសួង លោក លោកស្រី ជា​ប្រធាន​មន្ទីរ​រាជធានី​-​ខេត្ត ព្រមទាំង​មន្ត្រី​ជំនាញ សរុប​ប្រមាណ​ចំនួន ១៤០ នាក់។ ចំពោះ​គោលបំណង នៃ​កិច្ចប្រជុំ ដើម្បី​ស្តាប់​របាយការណ៍​រួម​ក្នុង​មូលដ្ឋាន និង​ផ្សព្វផ្សាយ​ពី​ការ​ត្រៀម​រៀបចំ​សកម្មភាព​បន្ត​ស្រប​តាម​គោលការណ៍ និង​អនុសាសន៍​ណែនាំ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជា​ពិសេស​លើ​វិធាន​អាទិភាព​គន្លឹះ​ក្នុង​ការ​ពង្រឹង​រដ្ឋបាល​សាធារណៈ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម