Connect with us

ជីវិតកម្សាន្ដ

នាយ ក្រឹម សុំយោគយល់ ព្រោះគ្មានចេតនារើសអើងភេទទី ៣ ខណៈលោក កែវ រ៉េមី ថា ទទួលលទ្ធផលវិជ្ជមាន

បានផុស

នៅ

នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុង​ជំនួប​ពិភាក្សា និង​បំភ្លឺ​របស់​តារា​កំប្លែង​ នាយ​ ក្រឹម ចំពោះ​ករណី​នៃ​ការ​រិះគន់រើសអើង​ភេទទី៣ តាម​ការ​កោះ​ហៅ​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​ជា​ការ​បញ្ជាក់ ​គឺ​ នាយ ក្រឹម បាន​អះអាង​ថា លោក​ពុំ​មាន​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នានោះឡើយ​ ហើយ​លោកក៏​បាន​ចូល​រួមក្នុង​សកម្មភាព​លើក​កម្ពស់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​តាំងពី​ឆ្នាំ១៩៨៥ មកម៉្លេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ពិភាក្សា​នៅ​ស្នាក់​ការ​គណៈកម្មការ​សិទ្ធិមនុស្ស​ដោយ​មាន​ការ​ចូលរួម​ពី​លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្សកម្ពុជា និង​អ្នក​នាង ចន ច័ន្ទលក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ​គឺ ​ជា​គោលការណ៍​បាន​ផ្ដោត​គោល​ជំហរ និង​រក​​ដំណោះ​ស្រាយ​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​យោគយល់​​គ្នា​​ឡើង​វិញ។

ប្រភព​បាន​បញ្ជាក់​ថា ស្តាប់​តាម​ការ​លើក​ឡើង​របស់ នាយ ក្រឹម ជា​គោល​ជំហរ គឺ​លោក​​ពុំដែល​មាន​បំណង​រើសអើង ឬបំផុស​ឲ្យ​មាន​ការរើសអើង​អ្នក​​ស្រឡាញ់​ភេទ​ដូចគ្នា​នោះ​ឡើយ ហើយ​រូបលោក​ផ្ទាល់​បាន​ចូលរួម​ក្នុង​សកម្មភាព​លើក​កម្ពស់​សិទ្ធ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​តាំង​ពីឆ្នាំ១៩៨៥ មកម៉្លេះ។

ជា​មួយគ្នានេះ​ តារា​កំប្លែង នាយ ក្រឹម បាន​លើក​ឡើង​ដោយ​សុំ​ការ​យោគយល់​អធ្យាស្រ័យ​ពី​​សំណាក់​មហាជន​ជា​ពិសេស​គឺ ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ទាំង​អស់​ចំពោះ​ពាក្យ​សម្ដី​ឆ្គាំឆ្គង​កន្លង​មក​ផងដែរ។

ចំណែក​លោក​ទេសរដ្ឋមន្រ្ដី កែវ រ៉េមី ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មុន​នេះ​បន្តិចថា ក្រោយ​ពី​បាន​ជួប​ជជែគ្នា​ទាំង​សង​ខាង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជាទទួល​បាន​នូវ​លទ្ធផល​ជា​វិជ្ជមាន។ ខ្លឹមសារ​នឹង​មានការ​ផ្សព្វផ្សាយ​តាមរយៈ​វីដេអូ​ខ្លី។

លោក កែវ រ៉េមី បាន​បញ្ជាក់​ថា «សូម​អរគុណ​លោក ​ស្រី​ ចន ច័ន្ទលក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​ជួយ​អន្តរាគមន៍ និង​អរគុណ​ជា​អនេក​ជូន​ដល់ លោក អ៊ូ ប៊ុណ្ណារ៉ាត់ និង ក្មួយ ណុប ដាណេ ដែល​បាន​ចូលរួម​ដោះ​ស្រាយ​ដើម្បី​សុខដុម​ក្នុង​សង្គម​​ជាតិ​យើង»។

គួរ​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​នេះ​ មាន​ផ្ទុះ​ការ​វែកញែក និង​រិះគន់​រឿង​តារា​កំប្លែង​ នាយ ក្រឹម និយាយ​ប៉ះពាល់​ដល់​ភេទ​ទី៣ នាំ​ឲ្យ​មាន​ការរើសអើង​នោះ គេ​ឃើញ​មាន​ប្រតិកម្ម​ច្រើន​ពី​មហាជន​ ពិសេស​អ្នក​មាន​ទំនោរ​ស្រឡាញ់​ភេទ​ដូចគ្នា​មាន​ការ​ថ្នាំងថ្នាក់​យ៉ាង​ខ្លាំង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ២៦ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម