Connect with us

ព័ត៌មានអន្ដរជាតិ

បេសកជន ប៉ាឡេស្ទីន ប្រចាំ UN ៖ “ឥឡូវនេះតំបន់ហ្គាហ្សាជាឋាននរកនៅ​លើផែនដី”

បានផុស

នៅ

បេសកជនរបស់ប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “ឥឡូវនេះតំបន់ហ្គាហ្សា កំពុងក្លាយជាឋាននរកនៅលើផែនដី ដោយសារតែប្រជាជនប៉ាឡេស្ទីនប្រមាណ ២.៣ លាននាក់នៅតំបន់មួយនេះ កំពុងស៊ូទ្រាំនឹងការរងទុក្ខវេទនាពីការឡោមព័ទ្ធ និងការទម្លាក់គ្រាប់បែកពីសំណាក់អ៊ីស្រាអែល” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Riyad Mansour បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់នៅឯសម័យប្រជុំដែលត្រូវបានស្នើឡើងដោយប្រទេសអារ៉ាប់រួមថា “ការជួយសង្គ្រោះមនុស្សជាតិចេញពីឋាននរកនាពេលបច្ចុប្បន្ននេះ គឺវាមានន័យខ្លាំងណាស់សម្រាប់អង្គការសហប្រជាជាតិ” ។

បេសកជនរូបនេះបានលើកឡើងទៀតថា ឥឡូវនេះផ្ទះសម្បែងពាក់កណ្ដាលរបស់ប្រជាពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបបានរងការខូចខាត ឬបំផ្លិចបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមអាកាសមិនប្រណីដៃរបស់អ៊ីស្រាអែល ខណៈមនុស្សជាង ១.៤ លាននាក់ត្រូវបានបង្ខំចិត្តជម្លៀសចេញ ។

លោក Mansour និយាយទាំងអួលដើម ក ថា “ជាធម្មតាប្រជាជនរបស់យើងទាំងអស់នៅក្នុងតំបន់ហ្គាហ្សាត្រូវបានផ្លាស់ទីលំនៅ ហើយអ្វីដែលកំសត់ទៀតនោះ គឺពួកគេត្រូវដេកនៅក្នុងរថយន្ត និងនៅតាមដងផ្លូវ ប៉ុន្តែចុងក្រោយពួកគេនៅតែត្រូវបានសម្លាប់នៅនឹងកន្លែងដែលពួកគេបានជម្លៀសទៅដដែល” ។

រហូតមកដល់ពេលនេះ ជនជាតិប៉ាឡេស្ទីនជាង ៨,៥០០ នាក់ហើយត្រូវបានសម្លាប់ ក្នុងនោះមានជាង ៣,០០០ នាក់នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ខណៈតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលទាំងនេះនឹងនៅតែបន្តកើនឡើងរៀងរាល់នាទី ប្រសិនបើកងកម្លាំងអ៊ីស្រាអែលមិនព្រមបញ្ឈប់ការវាយលុកប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនទេនោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បេសកជនរូបនេះក៏​បាន​អំពាវនាវ​ដល់​ប្រទេសដែលបានបោះឆ្នោតគាំទ្រទៅនឹងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ទាក់ទិនការអំពាវនាវឲ្យមានដំណោះស្រាយ ក៏ដូចជាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ​ឲ្យ​ចាត់​វិធានការ​ការពារប្រជាជន​ស្លូតត្រង់ប៉ាឡេស្ទីនផង ដោយសារតែពួកគេទាំងនោះប្រឈមនឹងសេចក្ដីស្លាប់រៀងរាល់ថ្ងៃ និងរៀងរាល់យប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ប៉ាឡេស្ទីន ចងចាំទុកចំពោះប្រទេសដែលបោះឆ្នោតប្រឆាំងដំណោះស្រាយ បទឈប់បាញ់នៅ UN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៤៧ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម