ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយប្រហារលើជំរំជនភៀសខ្លួននៅហ្គាហ្សា សម្លាប់មនុស្សរាប់សិបនាក់
មន្ត្រីសុខាភិបាលប៉ាឡេស្ទីននិយាយថា ជនជាតិប៉ាឡេស្ទីនយ៉ាងតិច៥០នាក់ ត្រូវបានសម្លាប់នៅពេលអ៊ីស្រាអែល បើកការវាយប្រហារអាកាសលើជំរំជនភៀសខ្លួន ដែលមានមនុស្សកកកុញនៅភាគខាងជើងតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារទី៣១ខែតុលា។ ការវាយប្រហារនេះ ក៏ត្រូវបានបញ្ជាក់ពីសំណាក់ភាគីអ៊ីស្រាអែលផងដែរ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកវរសេនីយ៍ទោ Richard Hecht បានបញ្ជាក់ពីការវាយប្រហារលើជំរំ Jabalia នេះទៅកាន់ CNN ហើយនិយាយថា ខ្លួនមានគោលដៅសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាស់នៅក្នុងតំបន់នោះ។ លោកបន្ថែមថា “យើងកំពុងពិនិត្យមើលរឿងនេះ ហើយយើងនឹងផ្តល់ព័ត៌មានលម្អិត នៅពេលយើងដឹងច្បាស់ពីអ្វីដែលបានកើតឡើងនៅទីនោះ”។
មន្ត្រីនៅមន្ទីរពេទ្យឥណ្ឌូណេស៊ីក្នុងតំបន់ហ្គាហ្សានិយាយថា ក្រៅពីមនុស្សស្លាប់ ក៏មានជនជាតិប៉ាឡេស្ទីន១៥០នាក់ទៀតត្រូវរបួសផងដែរ។
យោធាអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាស់ ដែលគ្រប់គ្រងទឹកដីឆ្នេរសមុទ្រតូចចង្អៀតនេះថា កំពុងប្រើប្រាស់អគារស៊ីវិលធ្វើជាខែលការពារក្រុមប្រយុទ្ធ មេបញ្ជាការ និងអាវុធ ប៉ុន្តែការចោទប្រកាន់បែបនេះ ត្រូវបានក្រុមហាម៉ាស់បដិសេធ។
តាមសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស់ មានមនុស្សស្លាប់និងរបួស៤០០នាក់រួចទៅហើយនៅក្នុងទីក្រុង Jabalia ដោយសារតែការប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងទាហានអ៊ីស្រាអែល។
សូមបញ្ជាក់ ទីក្រុង Jabalia ជាកន្លែងទទួលគ្រួសារជនភៀសខ្លួនពីសង្គ្រាមជាមួយអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ១៩៤៨មកម្ល៉េះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្រុមហាម៉ាស់ បញ្ចេញវីដេអូ ចំណាប់ខ្មាំងស្តីបន្ទោសរដ្ឋាភិបាលអ៊ីស្រាអែល ពេញៗមាត់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់