Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ភាគីមួយទៀត ចូលរួមជាផ្លូវការក្នុងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស់

បានផុស

នៅ

រដ្ឋាភិបាល Houthi នៅទីក្រុង សាណា នៃប្រទេសយេម៉ែនបាននិយាយកាលពីថ្ងៃអង្គារទី៣១ខែតុលាថា ខ្លួនបានបាញ់បង្ហោះដ្រូន និងមីស៊ីលប្រឆាំងអ៊ីស្រាអែល ដើម្បីគាំទ្រប៉ាឡេស្ទីន ហើយនឹងបន្តធ្វើដូច្នេះតទៅទៀត។

(រូបថត៖ Roya News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ទោ Yahya Saree អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធយេម៉ែន និយាយថា “កងកម្លាំងប្រដាប់អាវុធរបស់យើង បានបាញ់បង្ហោះកាំជ្រួចបាលីស្ទិក និងកាំជ្រួចផ្លោងជាច្រើនគ្រាប់ ព្រមទាំងដ្រូនមួយចំនួនធំផងដែរ ទៅកាន់គោលដៅផ្សេងៗរបស់សត្រូវ”។

លោកបន្តថា ការបាញ់កាលពីថ្ងៃអង្គារ គឺជាប្រតិបត្តិការលើកទីបី ក្នុងការគាំទ្របងប្អូនរបស់យើងដែលត្រូវគេជិះជាន់នៅប៉ាឡេស្ទីន។ យោធា Houthi នឹងបន្តវាយប្រហារប្រកបដោយគុណភាពបន្ថែមទៀត ជាមួយមីស៊ីលនិងដ្រូន រហូតដល់អ៊ីស្រាអែល បញ្ឈប់ការឈ្លានពាន។

លោក Yahya Saree អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធយេម៉ែន (រូបថត៖ AFP)

យេម៉ែន​ធ្វើ​យុទ្ធនាការ​នេះ​ដោយ​សារ​ស្មារតី​សាសនា សីលធម៌ មនុស្សធម៌ និង​ទំនួល​ខុស​ត្រូវ​ជាតិ ហើយ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​ប្រជាជន​យេម៉ែន​ និង​ការ​ទាមទារ​របស់​ប្រជាជន​សេរី និង​ដើម្បី​ផ្តល់​ការ​សង្គ្រោះ​ដល់​ប្រជាជន​ដែល​ត្រូវ​បាន​គេ​ជិះជាន់​នៅ​តំបន់ ហ្គាហ្សា។ ជំហររបស់ប្រជាជនយេម៉ែន ចំពោះបញ្ហាប៉ាឡេស្ទីន គឺរឹងមាំនិងច្បាស់លាស់ ហើយប្រជាជនប៉ាឡេស្ទីន មានសិទ្ធិពេញលេញដើម្បីការពារខ្លួន ក្នុងការស្វែងរកសិទ្ធិស្របច្បាប់ពេញលេញ។

គួររម្លឹកឡើងវិញថា ថ្មីៗនេះ យោធាអ៊ីស្រាអែល បានដាក់ពង្រាយកងទ័ពជើងគោក ទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីមានការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាសអស់រយៈពេលជាច្រើនសប្តាហ៍ ជាការសងសឹកដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលទទួលខុសត្រូវចំពោះការលុកលុយថ្ងៃទី៧ខែតុលា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ីស្រាអែល វាយប្រហារលើជំរំជនភៀសខ្លួននៅហ្គាហ្សា សម្លាប់មនុស្សរាប់សិបនាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម