Connect with us

វប្បធម៌ ជំនឿ

កាលបើសុបិនឃើញព្រះគណេស ជាសំណាងធំក្នុងជីវិតជិតមកដល់

បានផុស

នៅ

ព្រះគណេសគឺជាទេវតានៃព្រហ្មញ្ញសាសនា ហិណ្ឌូសាសនា ព្រះវេទ និងជាទេពរបស់ឥណ្ឌា ប្រសិនបើអ្នកគេងសុបិនឃើញព្រះគណេសឬ Ganesha យោងតាមការទស្សទាយបានបញ្ចាក់ថា ជាសុបិនល្អនិងនាំតែសំណាងល្អ អ្នក​នឹង​រួច​ផុត​ពី​សំណាង​អាក្រក់ និង​ទុក្ខ​ព្រួយទាំងឡាយ។

ចំណែកបញ្ហាសុខភាព​នាពេលនេះចាត់​ទុក​ថាល្អប្រសើរច្រើន​ ដោយ​មិន​មាន​ជំងឺ​អ្វី​មក​រំខានអ្នកទេ។ រាល់ការគិតប៉ងបើ​គិត​អ្វី​ក៏​សម្រេច​ហើយ​ជោគជ័យ​ដូច​បំណងប្រាថ្នាជាក់ជាមិនខាន។ ប៉ុន្តែអ្វីដែលត្រូវប្រយ័ត្នក្នុងដំណាក់កាលនេះ ប្រសិនបើនរណាម្នាក់ដែលមិនស្គាល់នាំអ្វីមួយមកអ្នក កុំចេះតែទទួលយក ប្រយ័ត្ននាំបញ្ហានាំទុក្ខទោសដល់ខ្លួនឯង។

ចំពោះបញ្ហាស្នេហា ក្នុងកំឡុងពេលនេះអ្នកនៅលីវអាចជួបគូស្រកដែលចង់បានមកជាយូរ។ ជាពិសេសអ្នកក៏មានមន្តស្នេហ៍ខ្លាំងៗសម្រាប់អ្នកភេទផ្ទុយផងដែរ។ ស្នេហារបស់អ្នក ជួបគ្នាក្នុងឱកាសជួបជុំក្នុងកម្មវិធីផ្សេងៗ។

សម្រាប់អ្នកដែលមានគូគាប់មេត្រីឬជាគូស្វាមីភរិយា ស្នេហា​របស់អ្នកអាច​នឹង​មាន​បញ្ហា​ប៉ះពាល់​គ្នា​ក្នុង​រឿង​មួយ​ចំនួន។ ប៉ុន្តែវានឹងគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ ដែលយើងអាចអភ័យទោសឲ្យគ្នាទៅវិញទៅមក។ ដូច្នេះ​ត្រូវ​ប្រើ​ភាព​ស្ងប់​ស្ងាត់​និង​ការ​អត់​ធ្មត់​ដើម្បី​ជួយ​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ល្អប្រសើរ។

ហិរញ្ញវត្ថុ​វិញនាពេលនេះត្រូវ​បាន​គេ​ចាត់​ទុក​ថា​ល្អ មានប្រាក់​ចាយ​ល្មមមិនខ្ជះខ្ជាយ។ ប៉ុន្តែអ្នកត្រូវប្រយ័ត្នក្នុងការចំណាយប្រាក់របស់អ្នក។ ទ្រព្យ​របស់​អ្នក​នៅ​ពេល​នេះ បើ​អ្នក​គិត​ចាប់​យក​ឱកាស​នោះ​ចាត់​ទុក​ថា​ល្អ។

ចំណែក​ការងារ​វិញ​មិនជាបញ្ហាណាស់ណាទេ អ្នកនិងមានឱកាសជោគជ័យក្នុងអាជីពដែលខំប្រឹងកន្លងមក។ ក្នុងនោះផងដែរ មាន​មនុស្ស​ពេញ​វ័យ​ដែល​មាន​ចិត្ត​សប្បុរស និង​ចេះ​ជួយ។ ដូច្នេះ​ការងារ​អាច​ចាត់​ទុក​ថា​មាន​ភាព​រីក​ចម្រើន​ខ្លាំង​។ បើ​អ្នក​ណា​គិត​ធ្វើ​ជំនួញ ឬ​វិនិយោគ​នោះ​ចាត់​ទុក​ថា​ល្អ ហើយ​ប្រាកដ​ជា​ទទួល​បាន​ជោគជ័យទៅថ្ងៃមុខមិនខាន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ ណុប

ចុចអាន៖ទាយចរិតមនុស្សស្រី កើតក្នុងខែទាំង១២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម