Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ការរៀបចំបច្ចុប្បន្នភាពច្បាប់ទាក់ទងនឹងវិស័យព័ត៌មាន គឺដើម្បីឲ្យស្របទៅនឹងការវិវត្តជាក់ស្តែងនៃវិស័យនេះ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការរៀបចំបច្ចុប្បន្នភាពច្បាប់ និងបទដ្ឋានគតិយុត្តិទាក់ទងនឹងវិស័យសារព័ត៌មាន គឺដើម្បីឲ្យស្របទៅនឹងការវិវត្តជាក់ស្តែងនៃវិស័យនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣កន្លងទៅនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំក្រុមការ​ងារនីតិកម្ម នៃក្រសួងព័ត៌មានជួបប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកបណ្ឌិត ស៊ា ម៉ៅ អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យ និងស្នើសុំយោបល់លើលទ្ធភាព ក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងវិស័យព័ត៌មានមួយចំនួន។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ជំនួបពិភាក្សានេះ គឺដើម្បីពិនិត្យ និងស្នើសុំយោបល់លើលទ្ធភាព ក្នុងការធ្វើវិសោធនកម្មច្បាប់ ស្តីពី របបសារព័ត៌មាន, ការធ្វើវិសោធនកម្មលើអនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្ត នៃក្រសួងព័ត៌មាន និងការរៀបចំប្រតិបត្តិស្តង់ដាវិជ្ជាជីវៈក្រមសីលធម៌របស់អ្នកសារព័ត៌មាន។

លោក ទេព អស្នារិទ្ធ បានឲ្យដឹងទៀតថា «ភាពចាំបាច់នៃការរៀបចំបច្ចុប្បន្នភាពច្បាប់ បទដ្ឋានគតិយុត្តិទាក់ទងនឹងវិស័យសារព័ត៌មានត្រូវធ្វើឡើង ដើម្បីឲ្យស្របទៅនឹងការវិវត្តជាក់ស្តែងនៃវិស័យនេះ ព្រោះក្នុងរយៈពេល ២៩ឆ្នាំកន្លងទៅនេះ វិស័យសារព័ត៌មានទាំងនៅកម្ពុជា និងនៅលើពិភពលោក មានការវិវឌ្ឍយ៉ាងខ្លាំង ហើយនៅក្នុងប្រទេសកម្ពុជាយើង សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវបានទទួលស្គាល់ថា មានការរីកចម្រើន»។

ដោយឡែក កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣កន្លងទៅនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ក៏បានអញ្ជើ្ជញជាអធិបតីកិច្ចប្រជុំពិនិត្យពិភាក្សាការងារ និងធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈ នៃការយោគយល់ រវាងក្រសួងព័ត៌មាន និងក្រុមមេធាវីរបស់រាជរដ្ឋាភិបាល លើកិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងដែរថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈ នៃការយោគយល់រវាងក្រសួងព័ត៌មាន និងក្រុមមេធាវីរបស់រាជរដ្ឋាភិបាល លើកិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន។

នៅកិច្ចប្រជុំបានបញ្ជាក់ពីជំហរ ក្នុងការពង្រឹងកិច្ចសហការណ៍ដែលមានស្រាប់ ហើយត្រៀមរៀបចំនូវអនុស្សរណៈរួមគ្នាឲ្យស្របនឹងនីតិវិធី សម្រាប់ផ្តល់ការគាំពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីលើកកម្ពស់​​ការបំពេញការងារវិជ្ជាជីវៈ របស់របស់អ្នកសារព័ត៌មានឲ្យបានកាន់តែល្អ និងប្រកបដោយគុណភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ២៩ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម