កីឡា
ពោធិ៍សាត់ ស្មើ កំពង់ធំ ខណៈបន្ទាយមានជ័យ លត់ រតនគិរី ១-៣ ពានសម្តេចតេជោថ្នាក់ខេត្តវគ្គ៨ក្រុមចុងក្រោយ
ក្រុមបាល់ទាត់ម្ចាស់ផ្ទះខេត្តពោធិ៍សាត់ បានត្រឹមស្មើជាមួយក្រុមខេត្តកំពង់ធំ ដោយលទ្ធផល ១-១ ខណៈក្រុមភ្ញៀវខេត្តបន្ទាយមានជ័យបានធ្វើដំណើរទៅលត់ម្ចាស់ផ្ទះខេត្តរតនគិរី ដោយលទ្ធផល ១-៣ សម្រាប់ការប្រកួតជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

គ្រាប់បាល់ជំនួបរវាងខេត្តរតនគិរី និងខេត្តបន្ទាយមានជ័យបានកើតឡើងដល់ទៅ៤គ្រាប់ក្នុងវគ្គទី២ បន្ទាប់ពីវគ្គទី១គ្មានគ្រាប់បាល់។ ខេត្តរតនគិរីបានបើកការនាំមុខ ១-០ ដោយកីឡាករ ពៅ ញៀន នៅនាទី៥៥ ប៉ុន្តែខេត្តបន្ទាយមានជ័យបានវាយបករកបាន៣គ្រាប់ដោយកីឡាករ ថន រតនា ២គ្រាប់នៅនាទីទី៧៤ និង៨០ ហើយ១គ្រាប់ទៀតរកបានដោយកីឡាករ រុន រតនា នៅនាទី៧៨។
ចំពោះការប្រកួតរវាងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំបានត្រឹមស្មើគ្នា ១-១ ក្នុងនោះខេត្តកំពង់ធំបានបើកការនាំមុខ ០-១ ដោយកីឡាករ ឡុង តុងលាង នៅនាទី២៧ ប៉ុន្តែក្រុមម្ចាស់ផ្ទះខេត្តពោធិ៍សាត់បានតាមស្មើ ១-១ នៅនាទីទី៥៥។

លទ្ធផលជើងទី១
- ខេត្តកំពង់ចាម ០-១ ភ្នំពេញហ្គាឡាក់ស៊ី ថ្ងៃ២៦ ខែតុលា
- ខេត្តរតនគិរី ១-៣ ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣១ ខែតុលា
- ខេត្តពោធិ៍សាត់ ១-១ ខេត្តកំពង់ធំ ថ្ងៃទី៣១ ខែតុលា
កម្មវិធីប្រកួតជើងទី១
- ខេត្តព្រះសីហនុ VS ខេត្តត្បូងឃ្មុំ ថ្ងៃទី១ ខែវិច្ឆិកា
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ