ព័ត៌មានជាតិ
កម្ពុជា-អង់គ្លេស ប្ដេជ្ញារួមគ្នាជំរុញកិច្ចសន្ទនាឱ្យបានទៀងទាត់រវាងប្រទេសទាំងពីរ
មន្ត្រីការទូតជាន់ខ្ពស់កម្ពុជា និងចក្រភពអង់គ្លេស ប្ដេជ្ញារួមគ្នាជំរុញការផ្លាស់ប្ដូរទស្សនកិច្ច និងការសន្ទនារវាងប្រទេសទាំងពីរឱ្យបានទៀងទាត់ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ការប្ដេជ្ញានេះ ធ្វើឡើងគ្រាដែលក្រសួងការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-ចក្រភពអង់គ្លេស បានចាប់ផ្ដើមកិច្ចប្រជុំពិគ្រោះយោបល់ជាលើកទី១ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ បានរៀបចំឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា ដោយភាគីកម្ពុជាដឹកនាំដោយលោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងភាគីអង់គ្លេសដឹកនាំដោយលោក Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។ នៅក្នុងនោះ ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេ ភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត ចែម វីឌ្យ៉ា បានអរគុណចំពោះចក្រភពអង់គ្លេស ដែលបានផ្ដល់ជំនួយឱ្យកម្ពុជាក្នុង រយៈពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសជំនួយក្នុងវិស័យអប់រំ សុខាភិបាល សាលាក្តីខ្មែរក្រហម និងសកម្មភាពសម្អាតមីន។ លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនភាគីចក្រភពអង់គ្លេសអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថានភាពនយោបាយថ្មីៗនៅកម្ពុជា ជាពិសេសការបោះឆ្នោតសកល ឆ្នាំ ២០២៣ ក៏ដូចជាកម្មវិធីនយោបាយអាទិភាព ៦ចំណុច នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលថ្មីនេះ។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត Dominic Williams បានកោតសរសើរអំពីវឌ្ឍនភាព និងសមិទ្ធផលដ៏គួរឱ្យ កត់សម្គាល់របស់កម្ពុជា និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមំារបស់ចក្រភពអង់គ្លេសក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។
ជារួម ភាគីទាំងពីរ បានឯកភាពធ្វើការរួមគ្នាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្ដានុពលខ្ពស់ នាពេលខាងមុខ ហើយលោកបណ្ឌិត ចែម វីឌ្យ៉ា និងលោក Dominic Williams បានសន្យាជំរុញការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត ព្រមទាំងបន្តយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាឱ្យបានទៀងទាត់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានចាត់ទុកកិច្ចពិគ្រោះយោបល់ទ្វេភាគី គឺជាយន្តការចាំបាច់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានសក្តានុពលរវាងប្រទេសទាំងពីរ ហើយសម្រាប់កិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី២ នឹងត្រូវធ្វើឡើងនៅទីក្រុងឡុងដ៏ នាឆ្នាំក្រោយផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ