Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខណាតូ ថា មិនត្រូវឲ្យជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន រីកធំក្នុងតំបន់​ឡើយ

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារថា ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មិនត្រូវឲ្យរីករាលដាល ឬពង្រីកឲ្យទៅជាជម្លោះទ្រង់ទ្រាយធំនៅក្នុងតំបន់ដូចសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយនៅឯកិច្ចប្រជុំក្រុមប្រឹក្សា Nordic លើកទី ៧៥ ក្នុងទីក្រុង Oslo ប្រទេសន័រវេសថា “យើងមិនត្រូវបោះបង់ចោលការងារសម្រាប់រកដំណោះស្រាយសន្តិភាពនយោបាយយូរអង្វែងចំពោះជម្លោះមួយនេះនោះទេ ជាពិសេសសន្តិភាពតែងតែអាចធ្វើទៅបាន” ។

ពាក់ព័ន្ធនឹងជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីបនេះដែរ លោក Stoltenberg បានគូសបញ្ជាក់ថា “រឿងនេះមិនគួរធ្វើឲ្យសមត្ថភាពដោះស្រាយ ក៏ដូចជាការគាំទ្ររបស់អង្គការណាតូទៅលើប្រទេសអ៊ុយក្រែនដែលក៏កំពុងជាប់ដៃធ្វើសង្គ្រាមជាមួយរុស្ស៊ីដែរនោះ ចុះអន់ខ្សោយនោះទេ” ។

លោក Stoltenberg បានកត់សម្គាល់ថា សម្ព័ន្ធមិត្តណាតូនៅតែបន្តផ្តល់ជំនួយដ៍សាហាវទៅឲ្យអ៊ុយក្រែន បើទោះបីជាពេលនេះមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ក៏ដោយ ព្រោះប្រសិនបើអ៊ុយក្រែនមិនអាចការពារខ្លួនបានទេនោះ រុស្ស៊ីនឹងកាន់កាប់អ៊ុយក្រែន ហើយនោះមិនមែនជាសន្តិភាពឡើយ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលជិត ១ ខែទៅហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៥០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៨,៥០០ នាក់ និងជាង ២១,០០០ នាក់រងរបួស ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ បេសកជន ប៉ាឡេស្ទីន ប្រចាំ UN ៖ “ឥឡូវនេះតំបន់ហ្គាហ្សាជាឋាននរកនៅ លើផែនដី”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម