សុខភាព
គេងប៉ុន្មាននាទី ទើបមានប្រយោជន៍ដល់សុខភាព?
ការងងុយគេងគឺជាវិធីដ៏ល្អមួយដើម្បីបញ្ចូលថាមពល និងបង្កើនការប្រុងប្រយ័ត្នអំឡុងពេលថ្ងៃ។ អត្ថបទនេះរៀបរាប់អំពីរយៈពេលនៃការគេងផ្សេងៗគ្នា អត្ថប្រយោជន៍របស់វា និងការពិចារណាសម្រាប់រួមបញ្ចូលទាំងការគេងពេលថ្ងៃផងដែរ។
ការគេងខ្លី ១០ ទៅ ២០ នាទី
ការគេងខ្លី ជាធម្មតាមានរយៈពេលពី ១០ ទៅ ២០ នាទី ការគេរយៈពេលខ្លីគឺល្អសម្រាប់ការជាសះស្បើយឆាប់រហ័ស និងបង្កើនការប្រុងប្រយ័ត្ន។ លើសពីនេះ ការដេកខ្លី អាចជួយអ្នកកាត់បន្ថយភាពនឿយហត់នៅពេលថ្ងៃ និងផ្តោតអារម្មណ៍បានប្រសើរជាងមុន។
គេងកម្រិតមធ្យម ៣០ នាទី
ការគេងប្រហែល ៣០ នាទី មានប្រយោជន៍សម្រាប់ការធ្វើឲ្យប្រសើរឡើងនូវការចងចាំ និងការច្នៃប្រឌិត។
ការគេងយូរ ៦០ នាទីឬច្រើនជាងនេះ
ការគេងយូរជាង ៦០ នាទីត្រូវបានចាត់ទុកថាជាការគេងយូរ។ ហើយអាចធ្វើឲ្យអ្នកចូលទៅក្នុងដំណាក់កាលនៃការគេងជ្រៅ។ ទោះបីជាងងុយគេងយូរក៏ដោយ ទាំងនេះនឹងជួយដល់ការចងចាំ។ ប៉ុន្តែនៅតែមានហានិភ័យខ្ពស់នៃការគេងមិនដកដង្ហើម ហើយវាអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍វិលមុខពេលអ្នកភ្ញាក់ពីដំណេក។ ការគេងគួរត្រូវបានធ្វើនៅពេលដែលអ្នកបានសម្រាកយូរ ឧ. ចុងសប្តាហ៍ ឬសម្រាកជាក់លាក់៕
ប្រែសម្រួល៖ សាង ស្រីល័គ្ខ
ចុចអាន៖រវាងសម្រាកឲ្យបានគ្រប់គ្រាន់ និង ហាត់ប្រាណមួយណាសំខាន់ជាង?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទៅដល់ខេត្តក្រចេះរដូវនេះ! កុំភ្លេចសាករសជាតិសម្លត្រីឆ្កោក រដូវទឹកស្រកសំបូរត្រីចុះតាមព្រែកបឹង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់