Connect with us

ព័ត៌មានអន្ដរជាតិ

បុរស​អាមេរិកទី​ពីរ​ដែលដាក់បេះដូងជ្រូក ទទួលមរណភាពត្រឹមរយៈពេលជិត ២ ខែ ក្រោយវះកាត់

បានផុស

នៅ

កាលពីថ្ងៃអង្គារ ទី៣១ ខែតុលា មន្ត្រីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland របស់សហរដ្ឋអាមេរិកបានប្រកាសថា បុរសដែលដាក់បេះដូងជ្រូកវ័យ ៥៨ ឆ្នាំ បានទទួលមរណភាពហើយ ក្រោយការវះកាត់ជិត ៦ សប្ដាហ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lawrence Faucette គឺជាអ្នកជំងឺទី ២ ហើយដែលប្រើបេះដូងជ្រូកកែហ្សែន ។ ចំណែកឯអ្នកជំងឺទីមួយគឺលោក David Bennett អាយុ ៥៧ ឆ្នាំបានស្លាប់កាលពីឆ្នាំ ២០២២ ដោយសារឆ្លងមេរោគរបស់សត្វជ្រូក ពោលរយៈពេល ២ ខែ បន្ទាប់ពីការវះកាត់ប្តូរបេះដូង ។

Lawrence Faucette

ចាប់តាំងពីវះកាត់មក ​អ្នក​ទាំង​ពីរ​មិន​អាច​ជា​សះស្បើយ​គ្រប់គ្រាន់​ដើម្បី​ចាក​ចេញ​ពី​មន្ទីរពេទ្យ​នោះ​ទេ ។ ទោះជាយ៉ាងណាក៏ដោយ ការវះកាត់របស់លោក Faucette បានជោគជ័យតែមួយក្នុងខែដំបូងប៉ុណ្ណោះ ហើយថែមទាំងមានបំណងរៀនដើរឡើងវិញទៀតផង ក្រោយមករាងកាយរបស់លោកក៏លែងទទួលស្គាល់បេះដូងជ្រូកទៀត ៕

ប្រែសម្រួល៖ វារី

ប្រភព៖ straitstimes

ចុចអាន៖ មនុស្សបេះដូងជ្រូកដំបូងគេលើលោក ទទួលមរណភាពហើយ ក្រោយវះកាត់បាន ២ខែ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម