Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ថាឲ្យ បូលីវី ដល់ៗ ក្រោយកាត់ផ្តាច់ចំណងទាក់ទង

បានផុស

នៅ

ក្រសួងការបរទេសអ៊ីស្រាអែល បានស្តីបន្ទោសចំៗថា ប្រទេសបូលីវី កំពុងចូលដៃជើងជាមួយក្រុមហាម៉ាស់ហើយ។

លោក Lior Haiat (រូបថត៖ LinkedIn)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ Lior Haiat បាននិយាយក្នុងសារបង្ហោះលើគេហទំព័រ X ថា “ការសម្រេចចិត្តរបស់បូលីវី កាត់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល គឺជាការចុះចាញ់អំពើភេរវកម្ម និងចុះចាញ់របប Ayatollah ក្នុងប្រទេសអ៊ីរ៉ង់”។

នេះគឺជាការឆ្លើយតប បន្ទាប់ពីបូលីវី កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ជុំវិញអ្វីដែលខ្លួននិយាយថា ជាការវាយលុកយ៉ាងគឃ្លើន និងមិនសមាមាត្ររបស់យោធាអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសស្តីទីលោកស្រី Maria Nela Prada បានចោទប្រកាន់អ៊ីស្រាអែលថា “ប្រព្រឹត្តឧក្រិដ្ឋកម្មមនុស្សជាតិ” ប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាទៀតផង ហើយអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារនៅតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យជនស៊ីវិលរាប់ពាន់នាក់បាត់បង់ជីវិត និងការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំ។

គួរបញ្ជាក់ថា ក្រៅពីបូលីវី ប្រទេសជិតខាងគឺកូឡុំប៊ីនិងឈីលី ក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ពួកគេ មកពិគ្រោះយោបល់ ដើម្បីចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការស្លាប់របស់ជនស៊ីវិលនៅតំបន់ហ្គាហ្សា និងអំពាវនាវឲ្យមានបទឈប់បាញ់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ប្រទេសមួយនៅអាមេរិកខាងត្បូង កាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម