Connect with us

ជីវិតកម្សាន្ដ

ជើងហោះហើរបវរកញ្ញាកម្ពុជា សុទីម៉ា ទៅប្រទេស El Salvador ត្រូវផ្លាស់ប្តូរ

បានផុស

នៅ

បើ​តាម​គម្រោង​បវរកញ្ញា​តំណាង​​កម្ពុជា​ដែល​​ជា​ម្ចាស់​មកុដ​បវរកញ្ញា Miss Universe Cambodia 2023កញ្ញា ចន សុទីម៉ា គឺ​បាន​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​សម្រស់​នៅ​លើ​ឆាក​អន្តរជាតិ​នា​​ថ្ងៃ​ទី០១ ខែ វិច្ឆិកា ឆ្នាំ​២០២៣ នេះ។ ប៉ុន្តែ​យ៉ាង​ណា កាល​បរិច្ឆេទ​នៃ​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​ផ្លាស់​​ប្តូរ​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ចន សុទីម៉ា ក្រោយ​ក្លាយ​ជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា (Miss Universe Cambodia 2023) នាង​ត្រូវ​ត្រៀម​ខ្លួន​បំពេញ​ភារកិច្ច​ដោយ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រកួត Miss Universe លើក​ទី៧២ នៅ​​ឯ​ប្រទេស El Salvador​ នា​ខែ​វិច្ឆិកា ឆ្នាំ២០២៣​នេះ។ ក្នុង​នោះ​នាង​ក៏​នាំ​នូវ​ភាព​អស្ចារ្យ​របស់​កម្ពុជា​ទៅ​​កាន់​ឆាក​ប្រកួត​នេះ​ផង​ដែរ។

ចំពោះ​ការ​ផ្លាស់​​ប្ដូរ​នេះ នៅ​លើ​ទំព័រ​ផេក​របស់​ក្រុម​​អ្នក គាំទ្រ​​បវរកញ្ញា​កម្ពុជា​បាន​បញ្ជាក់​ដែរ​ថា បវរកញ្ញា​ចក្រវាល​កម្ពុជា​ប្អូនស្រី​ ចន សុទីម៉ា​ បាន​ធ្វើការ​ផ្លាស់​ប្តូរ​ការ​ហោះ​ហើរ​ពី​ថ្ងៃ​ទី០១ ខែ​វិច្ឆិកា​មក​ថ្ងៃ​ទី០២ ខែ​វិច្ឆិកា ​វិញ​នៅ​វេលា​ម៉ោង​ ៤និង ៥០នាទី ល្ងាច​ហ្វេន​ៗ​ទាំងអស់​គ្នា​សូម​កុំ​ភ្លេច​ជូន​ដំណើរ​ជា​កម្លាំង​​ចិត្ត​សម្រាប់​ប្អូន​ស្រី​ណា​។

ចំណែក​ឯ​ស្ថាប័ន Miss Universe Cambodia ក៏ បាន​ប្រកាស​ពី​មូល​ហេតុ​ថា កាល​បរិច្ឆេទ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស El Salvador នឹង​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​ថ្ងៃទី​០២ ម៉ោង ៤និង ៥០នាទី​ល្ងាច ។ មូល​ហេតុ​​គឺ​យើង​ត្រូវ​ដូរ​ជើង​ហោះហើរ ដោយ​សារ​ថ្ងៃ​ទី​០១ យើង​ដាក់​គីឡូ​បាន​តិច​ពេក​ ដូច្នេះ​គឺ​យើង​ត្រូវ​ប្តូរ​ជើង​យន្តហោះទៅថ្ងៃ០២ ខែ​វិច្ឆិកា វិញ។

ស្ថាប័ន Miss Universe Cambodia ក៏​បាន​ស្នើ​សុំ​អ្នក​គាំទ្រ​ទាំង​អស់​គ្នា​កុំ​ភ្លេច​ចូល​រួម​ការ​ជូន​ដំណើរ​របស់ Miss Universe Cambodia 2023 ,ចន សុទីម៉ា នៅ​ឯ Phnom Penh International Airport ឲ្យ​បាន​គ្រប់​ៗ​គ្នា​ផង។

សូម​ជម្រាប​ថា បើ​តាម​គម្រោង​គឺ ចន សុទីម៉ា បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​២០២៣ នឹង​ហោះ​ចេញ​ទៅ​ប្រកួត​បវរកញ្ញា​ចក្រវាល​លើក​ទី៧២ នៅ​ឯ​ប្រទេស El Salvador ថ្ងៃ​ទី០១ ខែ​វិច្ឆិកា នេះ​​ ប៉ុន្តែ​គម្រោង​ត្រូវ​បាន​ផ្លាស់​ប្តូរ​វិញ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២៧ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៣១ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម