Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យនៅហ្គាហ្សា បង្ខំចិត្តប្រើពិលបញ្ចាំង និងគ្មានថ្នាំស្ពឹកចាក់ ពេលវះកាត់សម្រាលកូន

បានផុស

នៅ

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះនៅតំបន់ហ្គាហ្សា ត្រូវគ្រូពេទ្យប្រើពិលបញ្ចាំងឲ្យភ្លឺ និងគ្មានចាក់ថ្នាំស្ពឹកឡើយ អំឡុងពេលវះកាត់សម្រាលកូន ខណៈការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតែបន្តកើតមាន ។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Soraida Hussein-Sabbah អ្នកឯកទេសខាងផ្នែកយេនឌ័រ និងតស៊ូមតិនៅ អង្គការ ActionAid UK ដែលមានមូលដ្ឋាននៅទីក្រុង Ramallah នៃតំបន់ West Bank បាននិយាយថា “ភាពចលាចលនិងភាពភ័យរន្ធត់ដែលបានកើតឡើងនៅក្នុងតំបន់ហ្គាហ្សា កំពុងធ្វើឲ្យប៉ះពាល់ដល់ស្ត្រីខ្លាំងជាទីបំផុត។ ស្ថានភាពនៅក្នុងមន្ទីរពេទ្យគឺមានគ្រោះថ្នាក់ណាស់ ការសម្រាលកូនដោយវះកាត់ និងការវះកាត់នានា កំពុងធ្វើឡើងដោយប្រើត្រឹមពិល ឬ Flash ទូរសព្ទដើម្បីផ្តល់ពន្លឺ ហើយពេលពួកគេកំពុងអនុវត្តនីតិវិធីវេជ្ជសាស្ត្រទាំងនេះ គ្រាប់បែកកំពុងធ្លាក់នៅជុំវិញពួកគេផងដែរ”។

របាយការណ៍ខាងលើអះអាងទៀតថា ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវបង្ខំចិត្តបញ្ជូនចេញពីបន្ទប់ ក្រោយសម្រាលកូនបានត្រឹមតែបីម៉ោងប៉ុណ្ណោះ ដើម្បីទុកកន្លែងឲ្យអ្នកផ្សេង។

(រូបថត៖ Anadolu)

សូមបញ្ជាក់ ស្ត្រីមានផ្ទៃពោះប្រហែល ៥ ម៉ឺននាក់ កំពុងរស់នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយស្ថិតក្នុងចំណោមក្រុមងាយរងគ្រោះដែលកំពុងរងទុក្ខ ដោយសារកង្វះឧបករណ៍វេជ្ជសាស្ត្រ ស្បៀងអាហារ និងទឹក។

យោងតាមមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) បានឲ្យដឹងថា ជាងពាក់កណ្តាលនៃចំនួនប្រជាជន ២.១ លាននាក់របស់តំបន់ហ្គាហ្សាគឺជាកុមារ ខណៈទារកប្រហែល ១៦០ នាក់ ត្រូវបានគេប៉ាន់ស្មាន កើតជារៀងរាល់ថ្ងៃ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទីបំផុត ក្រុមហាម៉ាស់ បើកច្រកព្រំដែន ឲ្យអ្នករបួសនិងជនបរទេស ចាកចេញពីហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៣៥ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម