Connect with us

ព័ត៌មានជាតិ

៩ខែឆ្នាំនេះស៊ីម៉ាក់បោសសម្អាតមីន និងសំណល់ជាតិផ្ទុះជាង២២៣លានម៉ែត្រក្រឡា ស្មើនឹងជាង៨៣%នៃផែនការ

បានផុស

នៅ

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា រយៈពេល៩ខែឆ្នាំ២០២៣​នេះ អង្គភាពស៊ីម៉ាក់បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានចំនួន២.១០៨តំបន់ មានផ្ទៃដីសរុបចំនួន២២៣.៨៦០.៥០៧​ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន ១៨១.៤០១.៦៥ ៨ ម៉ែត្រក្រឡា និងផ្ទៃដីចម្ការគ្រាប់មានទំហំ ៤២.៤៥៨.៨៤៩ ម៉ែត្រ ក្រឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំ និងប្រកាសការតែងតាំងថ្មីក្រុមប្រឹក្សាភិបាល និងទីប្រឹក្សាអមក្រុមប្រឹក្សាភិបាលអង្គភាពស៊ីម៉ាក់សំរាប់បន្តអណត្តិរបស់ខ្លួនក្នុងរាជរដ្ឋាភិបាលអណត្តិទី៧កាល ពីល្ងាចថ្ងៃទី១វិច្ឆិកា លោកអគ្គនាយកបានបន្តថា លទ្ធផលនេះ
សម្រេចបាន៨៣,៥១% នៃផែនការឆ្នាំ២០២៣ ដែលបានកំណត់២៦៨.០៥០.០៩៩ម៉ែត្រក្រឡា។

លោកបានបន្តទៀតថា កិច្ចប្រតិបត្តិការនេះបានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៦៨.៣៥០គ្រាប់ ក្នុងនោះមានប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោលចំនួន​៤០០.៤៩៦គ្រួសារ។ លោកអគ្គនាយកស៊ីម៉ាក់បានបន្ថែមថា៩ខែឆ្នាំនេះស៊ីម៉ាក់និងបណ្តាញមីនស្ម័គ្រចិត្តបាន ចុះ ធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ១៨.៤០១លើកស្មើនឹង៩១៤.៥៥១ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន១.៤១៨.៨៦៣នាក់។

ជាមួយគ្នានេះដែរក្រុមការងារក៏បានចុះពិនិត្យទីតាំងគ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រជាពលរដ្ឋបានរាយការណ៍ និងបានកម្ទេច ចោល គ្រាប់មីននិងយុទ្ធ ភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទរួមមាន៖ សំណើឆ្លើយតប២.៧៤៧សំណើគ្រាប់មីនAPចំនួន១.៤៣៩គ្រាប់ មីនATចំនួន២៥គ្រាប់គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១២.៤៧៦គ្រាប់និងអាវុធធុនស្រាលចំនួន៧៤០គីឡូក្រាមព្រមទាំងបានសហការក្នុងការជួយសម្របសម្រួល បញ្ជូនជនរងគ្រោះដែលគ្រោះថ្នាក់ដោ យសារគ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះទៅមន្ទីរពេទ្យព្រមទាំងបានចុះអន្ដរាគមន៍ពិនិត្យ និងធ្វើការអប់រំនៅទីតាំងផ្ទុះនោះផងដែរ។

លោកអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថាដោយឡែកចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន២៤ករណីសរុ បមានជនរងគ្រោះចំនួន២៧នាក់ក្នុងនោះស្លាប់៤នាក់ និងរបួស២៣នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១១ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម