Connect with us

ព័ត៌មានអន្ដរជាតិ

UN ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ លើ​ជំរំ​ជន​ភៀស​ខ្លួន​ គឺជា​អំពើសាហាវព្រៃផ្សៃ

បានផុស

នៅ

ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួន Jabalia នៅតំបន់ ហ្គាហ្សា គឺជា ភាពសាហាវព្រៃផ្សៃថ្មីមួយទៀត ដែលកើតមានលើប្រជាជនប៉ាឡេស្ទីន។ នេះបើតាមការអះអាងនៅថ្ងៃពុធទី១ខែវិច្ឆិកា ពីសំណាក់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌លោក Martin Griffiths។

លោក Martin Griffiths (រូបថត៖ Noticiassin)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហាម៉ាស់រាយការណ៍ថា ជនជាតិប៉ាឡេស្ទីនរហូតដល់ទៅ៤០០នាក់ ត្រូវបានសម្លាប់ឬរងរបួសដោយការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជំរំ Jabalia ដែលមានប្រជាជនច្រើន។ ក្រោយមក អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងពីការវាយប្រហារនេះ ដោយនិយាយថា ការវាយប្រហារអាកាសគឺកំណត់គោលដៅសំខាន់ លើមេបញ្ជាការក្រុមហាម៉ាស់និងអង្គភាពរបស់គាត់។

តំណាង IDF ក៏បានហៅការស្លាប់និងរបួសជនស៊ីវិលថាជាសោកនាដកម្មមួយផងដែរ ប៉ុន្តែទីបំផុត បានស្តីបន្ទោសការស្លាប់របស់ពួកគេ ទៅលើការដឹកនាំរបស់ក្រុមហាម៉ាស់ ដោយថា ក្រុមហាម៉ាស់បានបង្កប់ខ្លួនក្នុងចំណោមប្រជាជនស៊ីវិល។

(រូបថត៖ CNN)

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសអ៊ីស្រាអែលនិងដែនដីប៉ាឡេស្ទីន លោក Griffiths បានសន្មតថា ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា បានឈានដល់ដំណាក់កាលដ៏គួរឲ្យភ័យខ្លាចបំផុត ជាមួយនឹងផលវិបាកមនុស្សធម៌កាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗ។

តាមការលើកឡើងរបស់លោក Griffiths, “ការវាយប្រហារថ្ងៃទី៧ខែតុលានិងផលវិបាករបស់វា នឹងបន្សល់ទុកនូវស្លាកស្នាមដែលមិនអាចលុបបំបាត់លើជីវិតមនុស្សរាប់លាននាក់”។ រឿងនេះមិនអាចបន្តបានទេ យើង​ត្រូវ​ការ​ការ​ផ្លាស់​ប្តូរវិធីសាស្រ្ត”។

(រូបថត៖ LA Times)

ស្របពេលជាមួយគ្នានោះដែរ លោកបានអំពាវនាវជាថ្មី ឲ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់, ឲ្យភាគីទាំងពីរគោរពកាតព្វកិច្ចរបស់ពួកគេនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ និងត្រូវបញ្ឈប់ការផ្តោតគោលដៅលើជនស៊ីវិល។

នៅទីបញ្ចប់​ លោក Griffiths បានអំពាវនាវឲ្យអ្នកមានឥទិ្ធពល ត្រូវធ្វើការឆ្ពោះទៅរកការបន្ថយជម្លោះព្រោះបើមិនធ្វើសកម្មភាពឥឡូវនេះទេនោះ វានឹងមានផលវិបាករីករាលដាលហួសពីតំបន់នេះទៅទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ គ្រូពេទ្យនៅហ្គាហ្សា បង្ខំចិត្តប្រើពិលបញ្ចាំង និងគ្មានថ្នាំស្ពឹកចាក់ ពេលវះកាត់សម្រាលកូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម