ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្រិតនយោបាយ ត្រូវតែនិយាយបង្ហាញអំពីគោលនយោបាយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅកាន់អ្នកលើកឡើងមួយចំនួនថា ក្នុងរយៈពេល ២ខែមកនេះ សម្ដេចឃើញតែនិយាយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្រិតនយោបាយ ត្រូវតែនិយាយបង្ហាញអំពីគោលនយោបាយ ឲ្យប្រជាពលរដ្ឋបានយល់ដឹង។
ការឆ្លើយតបនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋាន ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចុះជួបកម្មករ-និយោជិត ជាបន្តបន្ទាប់មកនេះ គឺដើម្បីសួរសុខទុក្ខផង និងដើម្បីផ្សព្វផ្សាយនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលមួយចំនួនផង។ មានអ្នកលើកឡើងមួយចំនួនថា ក្នុងរយៈពេល ២ខែកន្លងមកនេះ នាយករដ្ឋមន្ត្រី ឃើញតែនិយាយសុទ្ធ។ ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្រិតនយោបាយ ត្រូវតែនិយាយបង្ហាញអំពីគោលនយោបាយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះថា «ខ្ញុំឃើញមានការលើកឡើងមួយចំនួនថា នាយករដ្ឋមន្ត្រី ២ខែនេះ ឃើញតែនិយាយសុទ្ធ ហ្អាកកម្រិតនយោបាយ ត្រូវតែនិយាយដាក់ចេញនូវគោលនយោបាយ បើមិនឲ្យយើងប្រាប់ប្រជាពលរដ្ឋ ម្ចាស់ប្រទេសថា រដ្ឋាភិបាលត្រូវធ្វើអីជូនឲ្យបងប្អូនត្រូវធ្វើម៉េច»។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារអ្វីមួយ ត្រូវធ្វើតាមជំហាន តាមកម្រិត ដែលត្រូវរៀបចំផែនការ និងរៀបចំគោលនយោបាយជាដើម ដោយមិនមែនចេះតែធ្វើនោះទេ៕
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ