Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​ជនជាតិអូស្ត្រាលី​ដែល​សង្ស័យ​ថា សម្លាប់គ្រួសារខ្លួនឯងដោយប្រើផ្សិតពុល ត្រូវប៉ូលិសចាប់ខ្លួនហើយ

បានផុស

នៅ

ស្ត្រីជនជាតិអូស្ត្រាលីវ័យ ៤៩ ឆ្នាំម្នាក់ដែលជាប់ជាជនសង្ស័យសម្លាប់គ្រួសារខ្លួនឯង រួមមានឪពុកម្ដាយក្មេង បងស្រី និងស្វាមីរបស់បងស្រី ដោយប្រើផ្សិតពុលប្រភេទពូជ Death Cap ពេលនេះត្រូវបានចាប់ខ្លួនហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមានឈ្មោះថា Erin Patterson ដោយកាលពីថ្ងៃទី២៩ ខែកក្កដា គាត់បានធ្វើម្ហូបញ៉ាំជុំគ្រួសារនៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ។ បន្ទាប់ពីបរិភោគរួច អ្នកទាំង ៤ ចាប់ផ្ដើមមិនស្រួលខ្លួននៅយប់នោះតែម្ដង ខណៈដល់ថ្ងៃទី៤ ខែសីហា ម្ដាយក្មេក និងបងស្រីរបស់គាត់បានបាត់បង់ជីវិត ។ ចំណែកឯឪពុកក្មេកវិញបានស្លាប់នៅថ្ងៃបន្ទាប់ ដូច្នេះនៅសល់តែស្វាមីបងស្រីប៉ុណ្ណោះដែលរួចជីវិត ប៉ុន្តែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ពាក់ព័ន្ធនឹងករណីសង្ស័យនេះ អ្នកស្រី Erin Patterson បានប្រកែកទាំងទឹកភ្នែកថា “ខ្ញុំមិនបានធ្វើអ្វីនោះទេ ។ ខ្ញុំ​សោកស្ដាយ​ណាស់​ដែល​ពួកគេ​ស្លាប់ ខ្ញុំ​សឹង​តែ​មិន​ជឿ​សោះ ព្រោះខ្ញុំ​ស្រឡាញ់​ពួកគេខ្លាំងណាស់ ហើយ​ខ្ញុំក៏​ខូចចិត្ត​ដែរ” ។

នៅក្នុងសេចក្ដីថ្លែងការណ៍ផ្សេងទៀតបានឲ្យដឹងថា Erin Patterson បានហូបអាហារដែលមានផ្សិតពុលចានចុងក្រោយ បណ្ដាលឲ្យឈឺពោះ និងរាករហូតទៅពេទ្យនៅថ្ងៃទី៣១ ខែកក្កដា ។ អ្នកស្រី Patterson បានអះអាងថា ផ្សិតដែលប្រើសម្រាប់រៀបចំអាហារគឺជាផ្សិតចម្រុះទិញនៅផ្សារទំនើប ចំណែកឯផ្សិតស្ងួតទិញនៅហាងលក់គ្រឿងទេសអាស៊ីក្នុងទីក្រុង Melbourne ។

អ្វីដែលគួរឲ្យសង្ស័យគឺកូនរបស់ អ្នកស្រី Patterson ចំនួន ២ នាក់មិនបានហូបផ្សិតពុលនោះទេ ព្រោះពួកគេបានទៅមើលកុនបាត់ហើយ ទើបប៉ូលិសគិតថានេះជាគម្រោងការរបស់ជនដៃដល់មិនខាន ៕

ប្រែសម្រួល៖ វារី

ប្រភព៖ newssky

ចុចអាន៖ ស្វែងយល់ឲ្យច្បាស់ កំពូលផ្សិតពុលទាំង ៧ ប្រភេទ អាចធ្វើឲ្យស្លាប់បាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម