Connect with us

ព័ត៌មានជាតិ

មក​ដល់​ពេល​នេះ ​មាន​ប្រទេស​ចំនួន​ ១០ ភ្ជាប់​ជើង​​ហោះហើរ​​​ត្រង់​មក​ប្រទេស​កម្ពុជា

បានផុស

នៅ

យោងតាម​មន្រ្តី​អាកាសចរ​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ប្រទេស​ចំនួន ១០ ដែល​មាន​ជើង​ហោះហើរ​ត្រង់​មក​ប្រទេស​កម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នក​នាំ​ពាក្យ​អាកាសចរ​ស៊ីវិល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា នៅ​ប្រទេស​អាស៊ាន​ទាំង ១០ អត់​តែ​ប្រទេស​ប្រ៊ុយណេ និង​មីយ៉ាន់ម៉ា ដែល​មិន​ទាន់​មាន​ជើង​ហោះហើរ​ត្រង់​មក​ប្រទេស​កម្ពុជា​។ ប្រទេស​ទាំង ៨ នៅ​អាស៊ាន​ដែល​មាន​​ភ្ជាប់​ជើង​ហោះហើរ​មក​ប្រទេស​កម្ពុជា​មាន ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និង​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ីន ចាន់សិរីវុត្ថា បាន​បន្តទៀត​ថា នៅ​តំបន់​មជ្ឈិមបូព៌ា​មាន​ប្រទេស​កាតា ដែល​ទើបតែ​​តភ្ជាប់​ជើង​ហោះហើរ​ឡើង​វិញ​។ ចំណែក​នៅ​តំបន់​អាស៊ី​ក៏​មាន​ប្រទេស​មួយ​ចំនួន​មាន​ជើង​ហោះហើរ​មក​ប្រទេស​កម្ពុជា​មាន ចិន និង​កូរ៉េ​ខាងត្បូង។

បើតាម​លោក ស៊ីន ចាន់សិរីវុត្ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៣២ ក្រុមហ៊ុន កំពុង​ប្រតិបត្តិការ​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​មក​ប្រទេស​កម្ពុជា។

ដោយឡែក​ជុំវិញ​សំនួរ​មូលហេតុ​អ្វី​ដែល​កម្ពុជា​មិន​ទាន់​មាន​ជើង​ហោះហើរ​ត្រង់​មក​ពី​ប្រទេស​នៅ​តំបន់​អឺរ៉ុប បើ​តាម​មន្រ្តី​អាកាសចរ​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា មក​ពី​កត្តា​ទីផ្សារ។ លោកថា​ តម្រូវការ​ជា​រឿង​សំខាន់ ដោយ​យន្តហោះ​មួយ​មិ​នអាច​ដឹក​ជញ្ជូន​ទទេ​ដោយ​គ្មាន​​អ្នក​ដំណើរនោះដែរ។

បើតាម​លោក ស៊ីន ចាន់សិរីវុត្ថា កន្លងទៅ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​របស់​បារាំង Air France ធ្លាប់​សាកល្បង​​ហោះហើរ​​​មក​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មិន​​ទទួល​បាន​ជោគជ័យ​ក៏បាន​​បិទ​ទៅ​វិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម១៣ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ២១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម