Connect with us

ព័ត៌មានជាតិ

តំណាងកម្ពុជានៅ UN គាំទ្រឱ្យមានការដកចេញទណ្ឌកម្មសេដ្ឋកិច្ចលើគុយបា

បានផុស

នៅ

កម្ពុជា ចូលរួមគាំទ្រដល់ការអំពាវនាវដ៏ច្រើនលើសលប់របស់សហគមន៍អន្តរជាតិ ដើម្បីឱ្យអាមេរិកដកចេញការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក្នុងរយៈពេលប្រមាណជាង ៦ទសវត្សរ៍មកហើយលើប្រទេសគុយបា។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់លោកស្រី អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំពេញអង្គ លើកទី២៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងញូយ៉ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់កិច្ចប្រជុំពេញអង្គនៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពីភាពចាំបាច់នៃការបញ្ចប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលដាក់ដោយសហរដ្ឋអាមេរិកប្រឆាំងនឹងគុយបា លោកស្រី អ៊ាត សោភា បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះស្មារតីនេះក្នុងការអំពាវនាវឱ្យបញ្ចប់ការហ៊ុមព័ទ្ធដោយអយុត្តិធម៌មកលើប្រជាជនគុយបា។ ជាការកត់សម្គាល់របស់លោកស្រី ការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិកលើការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដើម្បីប្រឆាំងនឹងប្រទេសគុយបានេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនគុយបា ដោយបានដកសិទ្ធិក្នុងការអភិវឌ្ឍជាច្រើនទសវត្សរ៍មកនេះ។  

លោកស្រី អ៊ាត សោភា បានសង្កត់ធ្ងន់ថា ការដាក់វិធានការដោយអយុត្តិធម៌ និងការរើសអើងនេះ មិនត្រឹមតែបង្កការលំបាកដល់ប្រជាជនគុយបាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្ទុយទៅនឹងការប្តេជ្ញាចិត្តរបស់ពិភពលោក ក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ លោកស្រី គូសបញ្ជាក់ថា តាមរយៈការដកចេញនូវការហ៊ុមព័ទ្ធរបស់សហរដ្ឋអាមេរិក នឹងចូលរួមចំណែកជាវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីបង្កើតពិភពលោកមួយកាន់តែយុត្តិធម៌ និរន្តរភាព និងសន្តិភាពសម្រាប់ទាំងអស់គ្នា។

ក្នុងន័យនេះ លោកស្រី តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅ UN រូបនេះ បានថ្លែងអះអាងថា កម្ពុជានៅតែប្រកាន់ខ្ជាប់ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីឈរលើសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនគុយបា ដោយបោះ ឆ្នោតគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីភាពចាំបាច់នៃការបញ្ចប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលដាក់ដោយសហរដ្ឋអាមេរិក។

ទន្ទឹមនេះ លោកស្រី ក៏បានអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យលុបចោលការបិទផ្លូវដោយអយុត្តិធម៌របស់ខ្លួនជាបន្ទាន់លើប្រជាជនគុយបា ដើម្បីអនុញ្ញាតឱ្យពួកគេអាចចូលរួមចំណែកជាវិជ្ជមាន និងពេញលេញដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍអន្តរជាតិ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម