ព័ត៌មានអន្ដរជាតិ
អាមេរិក និងអ៊ីស្រាអែល បង្ហាញផែនការនៅតំបន់ហ្គាហ្សា ក្រោយបញ្ចប់សង្គ្រាមជាមួយក្រុមហាម៉ាស់
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងស្វែងរកជម្រើស ក៏ដូចជាយុទ្ធវិធីផ្សេងៗទុកសម្រាប់ដោះស្រាយបញ្ហានៅតំបន់ហ្គាហ្សា បន្ទាប់ពីបញ្ចប់សង្គ្រាមជាមួយក្រុមហាម៉ាស់ ហើយក្នុងនោះអាចរួមបញ្ចូលផែនការដាក់តំបន់ក្រោមការគ្រប់គ្រងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ឬការដាក់ពង្រាយកងកម្លាំងចម្រុះជាតិសាសន៍ដើម្បីរក្សាសន្តិសុខនៅទីនោះជាដើម ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពសម្ងាត់មួយថា វត្តមានចម្រុះជាតិសាសន៍នៅក្នុងតំបន់ហ្គាហ្សា អាចរួមបញ្ចូលកងកម្លាំងប្រដាប់អាវុធមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ប៉ុន្តែលោកប្រធានាធិបតី ចូ បៃដិន គិតថា ការចល័តទាហានអាមេរិកមួយក្រុមទៅកាន់តំបន់ហ្គាហ្សា ក៏អាចជាហានិភ័យនយោបាយផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នោះបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងនៅឆ្ងាយពីសេចក្ដីសម្រេចចិត្តថាតើនឹងគាំទ្រការបញ្ជូនទាហានអាមេរិកទៅកាន់តំបន់ហ្គាហ្សាដើម្បីជួយរក្សាសន្តិសុខនៅក្នុងបរិបទ ក្រោយកម្ចាត់ក្រុមហាម៉ាស់ឬក៏យ៉ាងណានោះទេ ។
ស្របពេលជាមួយគ្នានេះ កិច្ចពិភាក្សាអំពីផែនការសម្រាប់តំបន់ហ្គាហ្សា ក្នុងលក្ខខណ្ឌប្រសិនបើអ៊ីស្រាអែលទទួលជោគជ័យក្នុងការកម្ចាត់ក្រុមហាម៉ាស់ គឺស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ខណៈមន្ត្រីអាមេរិកជឿជាក់ថា ជម្រើសទាំងនេះគឺលឿនពេកហើយ ហើយវាក៏ទំនងជាមិនកើតមានឡើងផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា អាជ្ញាធរប៉ាឡេស្ទីនដែលកំពុងកាន់កាប់អភិបាលកិច្ច និងសន្តិសុខនៅតំបន់ហ្គាហ្សា គឺជារឿងសមហេតុផលបំផុតហើយ បន្ទាប់ពីជម្លោះបច្ចុប្បន្នជាមួយអ៊ីស្រាអែលបានបញ្ចប់ ប៉ុន្តែការបន្តមានសកម្មភាពរបស់ក្រុមហាម៉ាស់ ឬអ៊ីស្រាអែលលើតំបន់ហ្គាហ្សា មិនមែនជាជម្រើសដ៏ល្អនោះទេ ។
ជាងនេះទៅទៀត អ្នកការទូតកំពូលអាមេរិករូបនេះបញ្ជាក់ថា ប្រសិនបើអាជ្ញាធរប៉ាឡេស្ទីនមិនមានលទ្ធភាពគ្រប់គ្រងតំបន់ហ្គាហ្សានោះទេ លោកសូមស្នើថា គួរតែអាចមានអភិបាលកិច្ច និងការរៀបចំសន្តិសុខបណ្តោះអាសន្ន ដែលដឹកនាំដោយប្រទេសផ្សេងទៀតក្នុងតំបន់ ឬទីភ្នាក់ងារអន្តរជាតិ ប៉ុន្តែចុងក្រោយចាំបាច់ត្រូវតែមានដំណោះស្រាយរដ្ឋពីរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មកដឹងពីទម្ងន់គ្រាប់បែកសរុបដែល អ៊ីស្រាអែល ទម្លាក់លើតំបន់ហ្គាហ្សា
-
ចរាចរណ៍១៤ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)