Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ នឹងឈរលើគោលការណ៍ តម្លាភាព និងយុត្តិធម៌

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ សង្កត់​ធ្ងន់​ថា ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ ជា​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ថ្មី​នេះ នឹង​ផ្ដល់​លទ្ធភាព​ដល់​បេក្ខជន​ចូលរួម​ប្រឡងប្រជែង​ដោយ​ឈរ​លើ​គោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង​ប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ០២ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​សង្កត់​ធ្ងន់​ថា «ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ​ជា​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ថ្មី​នេះ នឹង​ផ្ដល់​លទ្ធភាព​ដល់​បេក្ខជន​ចូលរួម​ប្រឡងប្រជែង​ដោយ​ឈរ​លើ​គោលការណ៍​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព ដែល​មាន​កំណត់​ក្នុង​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា ហើយ​ដែល​ដើរ​ស្រប​ជាមួយ​ទស្សន​វិស័យ​ដ៏​មោះមុត និង​វែងឆ្ងាយ​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី»។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់​បន្ថែម​ថា បេក្ខជន​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​/​ឯកទេស​កសិកម្ម ចាប់ពី​វិញ្ញាបនបត្រ​ឡើង​ទៅ មាន​ឱកាស​ដាក់ពាក្យ​ចូលរួម​ប្រឡងប្រជែង​គ្រប់ៗ គ្នា តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ឬ​តាមរយៈ​ការ​ដាក់​ពាក្យ​ដោយ​ផ្ទាល់​នៅ​មន្ទីរ​មុខងារ​សាធារណៈ​តាម​បណ្ដា​ខេត្ត​របស់​ខ្លួន ចាប់ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា រហូតដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។ ចំពោះ​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ នឹង​ត្រូវ​ធ្វើ​កម្មសិក្សា និង​តាំង​ស៊ប់​ក្នុង​ប្រភេទ​ក្របខ័ណ្ឌ ក ខ និង គ ផ្អែក​លើ​កម្រិត​បណ្ដុះបណ្ដាល​របស់​សាមីខ្លួន។ ហើយ​ប្រជាពលរដ្ឋ និង​បេក្ខជន​ទាំងអស់ នឹង​បាន​ចូលរួម​ប្រឡង​ប្រជែង​ដើម្បី​ក្លាយ​ខ្លួន​ជា​មន្ត្រីរាជការ​ស៊ីវិល​ប្រកប​ដោយ​ទំនុក​ចិត្ត​ក្នុង​ស្មារតី «ចេះ គឺ​ជាប់»។

គួរ​ជម្រាប​ថា ក្រសួង​មុខងារ​សាធារណៈ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការ​ប្រឡងប្រជែង​ជ្រើស​រើស​មន្ត្រី​កសិកម្ម​ឃុំ​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឆ្នាំ ២០២៣ ដើម្បី​បំពេញ​ការងារ​នៅ​ភូមិសាស្ត្រ​ឃុំ​គោលដៅ​ចំនួន ២៥០ ក្នុង​ស្រុក​ចំនួន ៨៩ នៃ​ខេត្ត​ចំនួន ១៧។ ទន្ទឹម​នោះ ដើម្បី​សម្រួល​ដល់​បេក្ខជន​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​បន្ថែម គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម បាន​រៀបចំ​កម្រង​ព័ត៌មាន​នានា​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រឡង​នៅ​លើ​គេហទំព័រ https://lms.era.gov.kh/pix/01_userguide/ ឬ បេក្ខជន​ទាំងអស់ អាច​ទាក់ទង​តាម​លេខ​ទូរសព្ទ ០៧៨ ២៤៣ ២៣៥ ឬ ០១២ ៨៤៣ ១១៤។

ជាមួយ​នោះ បេក្ខជន ក៏​អាច​បំពេញ​ព័ត៌មាន​សុំ​សិទ្ធិ​ប្រឡងប្រជែង និង​ស្កេន​បញ្ចូល​ឯកសារ​ច្បាប់​ដើម​តាម​ប្រព័ន្ធ​អនឡាញ https://lms.era.gov.kh/qrlink/2A ឬ អាច​ទាក់ទង​ជាមួយ​មន្ទីរ​មុខងារ​សាធារណៈ​តាម​បណ្ដា​ខេត្ត ដើម្បី​បំពេញ​ព័ត៌មាន​សុំ​សិទ្ធិ​ប្រឡងប្រជែង និង​ស្កេន​បញ្ចូល​ឯកសារ​ច្បាប់​ដើម​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ស្នើសង់ផ្ទះសម្រាប់មន្ត្រីរាជការប្រាក់ខែជាង១លានរៀលឡើងទៅអាចបង់រំលស់បាន

ចរាចរណ៍៤១ នាទីutes មុន

គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យ​​ស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់

វប្បធម៌ ជំនឿ៤៥ នាទីutes មុន

​ម្ហូបនាំ​សំណាង​៥​មុខ ​អាច​ជួយ​ម្ចាស់​ផ្ទះ​រាសីឡើងខ្ពស់ត្រដែតក្នុងឆ្នាំចិន ២០២៥

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

កូរ៉េខាងជើង បាញ់មីស៊ីលចេញពីសមុទ្រ កម្លាអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ ខេត្តកោះកុង ជាខេត្តគំរូដែលមានរថយន្តដឹកកម្មករមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២៤ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមអ្នកជំនាញបច្ចេកទេសកំពុងសិក្សាសង់ស្ពានកោះកុងថ្មីបន្ថែមមួយទៀត

Sokha Hotels

ព័ត៌មានពេញនិយម