Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការ ណែនាំអង្គភាពយោធាគ្រប់ថ្នាក់បន្តជួយដល់និវត្តជនដែលជួបការលំបាក

បានផុស

នៅ

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ បន្តចូលរួមជួយឧបត្ថម្ភគាំទ្រដល់និវត្តជន និងយុទ្ធជនពិការ ជាពិសេសអ្នកជួបការលំបាក ដោយប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងចេះជួយគ្នាទៅវិញទៅមក។ ការផ្ដាំផ្ញើនេះ គ្រាដែលលោកជួបសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ និងយោធិនពិការ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ នៅទីបញ្ជាការកងពលតូចលេខ៧០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីសំណេះសំណាលនេះ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា គ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺនិវត្តជន និងយុទ្ធជនពិការ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការពារបូរណភាពទឹកដី និងការការពារសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ នាយឧត្ដមសេនីយ៍ បានកោតសរសើរ និងដឹងគុណប្រកបដោយមនោសញ្ចេតនាចំពោះនិវត្តជន និងយុទ្ធជនពិការទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងមួយជីវិត ដើម្បីរួមចំណែកដល់ការស្តារ កសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកពីគុណសម្បត្តិយោធិនចូលនិវត្តន៍ និងយុទ្ធជនពិការ ដែលបានបន្សល់ទុកសម្រាប់សង្គមជាតិ ជាអាទិ៍ ការចូលរួមផ្តួលរំលំរបបប្រល័យពូជសាសន៍ ការចូលរួមអនុវត្តយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ នាំមកនូវសន្តិភាព និងការឯកភាពជាតិ ការចូលរួមថែរក្សាសន្តិសុខ សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងវិស័យការពារជាតិ និងកំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យរៀបរយរឹងមាំ ជាដើម។

ជុំវិញការដាក់ឱ្យយោធិនចូលនិវត្តន៍ និងផ្ទេរយោធិនពិការចេញពីជួរកងយោធពលខេមរភូមិន្ទពេលនេះ ត្រូវបានលោកអគ្គមេបញ្ជាការ បញ្ជាក់ថា គឺជាការអនុវត្តទៅតាមបញ្ញត្តិនៃច្បាប់ ដែលបានអនុវត្តជារៀងរាល់ឆ្នាំ ហើយរាជរដ្ឋាភិបាលក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោពលខេមរភូមិន្ទ នៅតែបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ ស្រឡាញ់រាប់អានជាបងប្អូនក្នុងនាមអតីតយុទ្ធមិត្ត។ តែយ៉ាងណា លោកអគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់និវត្តជន និងយុទ្ធជនពិការឱ្យបន្តរក្សាស្មារតីវីរភាព និងសេចក្តីថ្លៃថ្នូរជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ហើយរាជរដ្ឋាភិបាល ក៏ដូចជាកងយោធពលខេមរភូមិន្ទ នៅតែចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់និវត្តជន និងជនពិការចំពោះជាតិមាតុភូមិនាពេលកន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម