ព័ត៌មានជាតិ
អាជ្ញាធរខេត្តចុះស្រាវជ្រាវការរំលោភកាន់កាប់ និងឈូសឆាយដីព្រៃនៅស្រុករមាសហែក
អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យផ្ទៀងផ្ទាត់ និងស្រាវជ្រាវករណីរំលោភទន្ទ្រានកាន់កាប់ឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃធ្វើជាកម្មសិទ្ធិដោយភាពអនាធិបតេយ្យនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង។ ការចុះពិនិត្យនេះ ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង នារសៀលថ្ងៃទី១ ខែវិច្ឆិកា នៅស្ថានីផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្ថិតនៅក្នុងឃុំអណ្ដូងត្របែក ឃុំត្រស់ និងឃុំក្រសាំង ក្នុងស្រុករមាសហែក។
នៅក្នុងការចុះពិនិត្យផ្ទៀងផ្ទាត់នេះ ក្រុមមន្ត្រីជំនាញ បានបង្ហោះដ្រូន ដើម្បីយកនូវភាពជាក់ស្តែងនៅលើដីចំនួន៥កន្លែង។ ក្នុងនោះ ក្រុមការងារថ្នាក់ជាតិ មន្ត្រីជំនាញ និងមន្ត្រីសូរិយោដី បានសហការគ្នាយ៉ាងស្អិតរមូតក្នុងការរៀបចំផ្តិតយកប្លង់ (GPS) ជៀសវាងការចុះពិនិត្យមិនបានត្រឹមត្រូវ និងរាយការណ៍ខុសទីតាំង។
លោក ម៉ែន អេង បានលើកឡើងថា ប្រជាពលរដ្ឋមិនត្រូវធ្វើលើសពីបន្ទាត់ក្រហមនោះទេ ដូច្នេះ ត្រូវមានការយោគយល់ និងស្តាប់ពីអាជ្ញាធរដែនដី ដែលមានរដ្ឋបាលស្រុក ជាអ្នកសម្របសម្រួល។ លោកអភិបាលរងខេត្ត បានបន្តថា ចំពោះថ្នាក់ដឹកនាំខេត្ត គឺលោកមានចិត្តអំណត់អត់ធ្មត់ និងយោគយល់អធ្យាស្រ័យចំពោះប្រជាពលរដ្ឋខ្លាំងណាស់។
គួរជម្រាបថា ដីដែលពលរដ្ឋកំពុងតែរុករានទន្ទ្រានកាន់កាប់នេះ គឺជាដីរដ្ឋ ដែលជាដីស្ថានីយ៍ផ្សព្វផ្សាយស្ដារព្រៃឈើក្រសាំង គឺមិនមែនជាដីដែលនៅសេសសល់ទំនេរនោះទេ ពោលគឺដីនេះ ជាកម្មសិទ្ធិស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
ដោយ៖ ភក្ដី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ