Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានបច្ចេកទេសតេជោសែនស្វាយរៀងចុះMOUជាមួយវិស័យឯកជន ដើម្បីបង្កើនឱកាសការងារដល់និស្សិត

បានផុស

នៅ

អភិបាលខេត្តស្វាយរៀង លោកបណ្ឌិត តូច​​ ប៉ូលីវ៉ា បានអះអាងថា  ការចុះអនុស្សរណៈរវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនហ្សាវហ៊ួយហ្វីលធ័រ គឺដើម្បីបង្កើនឱកាសសម្រាប់សិស្សនិស្សិត វិទ្យាស្ថានចុះកម្មសិក្សា និងទទួលបានការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលរងខេត្តស្វាយរៀងបានចាត់ទុក ការចុះអនុស្សរណៈដែលធ្វើឡើងនៅថ្ងៃទី២ ខែវិច្ឆិកានេះ គឺជាវឌ្ឍនភាពថ្មីមួយទៀត ដែលវិស័យឯកជន និងវិស័យសាធារណៈ បានធ្វើការជាមួយគ្នា យ៉ាងស្អិតរមួត ក្នុងន័យលើកកម្ពស់ផលិតភាពការងារ និងការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោក តូច ប៉ូលីវ៉ា បានគូសបញ្ជាក់ថា សិស្សនិស្សិត ក៏ដូចជាគ្រូរបស់វិទ្យាស្ថាន នឹងបានចុះទស្សនកិច្ចសិក្សា ចុះហាត់ការជាមួយអ្នកជំនាញមកពីបរទេសនៅក្នុងរោងចក្រ (Returned to Industry Scheme (RIS), ព្រមទាំងបណ្តុះបណ្តាលបុគ្កលិក  អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ទទួលបានការពង្រឹងជំនាញបន្ថែម Work based Learning (WBL) ការបណ្តុះបណ្តាលជំនាញថ្មី (Reskilling) ថែមទាំងផ្តល់អាហារូបករណ៍សិក្សាដល់និស្សិត (វិភាគទានរបស់ក្រុមហ៊ុន) ពង្រឹងកែលម្អកម្មវិធីសិក្សា បង្កើនកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ។

បើតាម លោក មុត ចិន្ដា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បច្ចុប្បន្ន វិទ្យាស្ថាន កំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេសចាប់ពីកម្រិត វិញ្ញាបនបត្រ រហូតដល់កម្រិតវិស្វករ បរិញ្ញាបត្របច្ចេកវិទ្យា លើជំនាញជាច្រើនដូចជា អគ្គិសនី អេឡិចត្រូនិក មេកាដូនិក មេកានិកឧស្សាហកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ មេកានិករថយន្ត បរិក្ខារត្រជាក់ ផ្សារអគ្គិសនី ប្រព័ន្ធបញ្ហាម៉ូទ័រ គណនេយ្យ និងមានជំនាញជាច្រើនទៀត ស្របតាមតម្រូវការទីផ្សារ។

លោកបានបន្តថា: បច្ចុប្បន្ន សិស្ស-និស្សិត កំពុងសិក្សាសរុបចំនួន ១៣២៨នាក់ ស្រីចំនួន៣៨៥នាក់។  ជារៀងរាល់ឆ្នាំមានសិស្ស និស្សិតចុះឈ្មោះចូលរៀន និងបញ្ចប់ការសិក្សាប្រមាណ ១០០០នាក់ (ចាប់ពីកម្រិតវិញ្ញាបនបត្រ ដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា)។ ដោយឡែកឆ្នាំសិក្សាថ្មីនេះ តទៅ វិទ្យាស្ថាននឹងជ្រើសរើសសិស្ស និស្សិតចូលរៀន ប្រមាណ ២០០០នាក់ ដើម្បីបំពេញនូវ តម្រូវការក្នុងទីផ្សារ និងស្របតាមហេដ្ឋារចនាសម្ព័ន្ធដែលបានសាង់សង់រួចជាស្រេច។

លោកក៏បានបញ្ជាក់ថា: វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន និង ក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ ឯ.ក នឹងចូលរួមជាមួយគ្នាក្នុងការបំប៉ន សមត្ថភាពគ្រូបន្ថែម ការបំប៉នសមត្ថភាពសិស្ស និស្សិត ការបន្តទទួលសិស្ស ចុះកម្មសិក្សា និងការងារ ការបណ្តុះបណ្តាល បំប៉នសមត្ថភាពកម្មករ បុគ្គលិក ក្រុមហ៊ុនហ្សា ហួយ ហ្វីលធ័រ និងកិច្ចសហការតាមរូបភាពផ្សេងទៀត ក្នុងករណីមានតម្រូវការចាំបាច់។

ក្នុងពិធីនេះមានការចូលរួមពី  លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលជីវៈខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកប្រធានមន្ទីរព៌តមានខេត្ត ក្រុមការងារក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ លោកគ្រូ-អ្នកគ្រូ សិក្សានុសិស្ស និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

អត្ថបទដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម