Connect with us

ជីវិតកម្សាន្ដ

ងិន ម៉ារ៉ាឌី ថា សង្គមជាតិរីកចម្រើនត្រូវការធនធានមនុស្សមានចំណេះ ក្នុងនោះក៏មានភេទទី៣

បានផុស

នៅ

ម្ចាស់​មកុដ Miss Universe Cambodia 2021 អ្នក​នាង ងិន ម៉ារីឌី បាន​ចេញ​មក​បញ្ជាក់​ថា សង្គម​ជាតិ​ ប្រទេស​ជាតិ ​មួយ​មាន​ការ​រីក​ចម្រើន គឺ​ពិត​ប្រាកដ​ណាស់​ដែល​ត្រូវ​ការ​ និង​មាន​ធនធាន​មនុស្ស​ដែល​ប្រកប​ទៅ​ដោយ​ចំណេះ​ដឹង​សមត្ថភាព​ ដើម្បី​ជា​ប្រយោជន៍​ទៅ​ដល់​សង្គម​ទាំង​មូល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ អ្នកនាង ងិន ម៉ារ៉ាឌី ក៏​បាន​លើក​ឡើង​ដោយ​ស្នើ​អ្នក​គាំទ្រ​ថា រាល់ការ​និយាយ​អ្វីមួយ​ត្រូវតែ​មានការ​គិតគូ​ឲ្យ​បាន​ច្បាស់លាស់ និង​ប្រយ័ត្ន​ពាក្យ​សម្តី។ ងិន ម៉ារ៉ាឌី បាន​និយាយ​ថា មុន​និយាយ​អ្វី​មួយ​ត្រូវ​រៀន​ឆែក​មើល​បេះដូង​របស់​អ្នក​សិន​ថា​តើ​មាន​​កំហឹង ឬ​ក៏​ដឹង​ច្បាស់​លាស់​ដែរ​ទេ?ភាព​ថ្លៃថ្នូរ​របស់​មនុស្ស​គឺ​កើត​ឡើង​ចេញ​ពី​ការ​ចេះ​ក្រែង​ចិត្ត​អ្នក​ដទៃ។

ម៉ារ៉ាឌី សង្កត់​ធ្ងន់​ទៀត​ថា “សង្គម​ជាតិ​ ប្រទេសជាតិ​មួយ មាន​ការ​រីក​ចម្រើន​ គឺ​ពិត​ប្រាកដ​ណាស់​ដែល​ត្រូវ​ការ​ធនធាន​មនុស្ស​ដែល​ប្រកប​ទៅ​ដោយ​ចំណេះ​ដឹង សមត្ថភាព ដើម្បី​ជា​ប្រយោជន៍​ទៅ​ដល់​សង្គម​ ក្នុងនោះ ក៏​មាន LGBTQ ដែរ​ក្នុង​ការ​ចូលរួម​ចំណែក​ទៅ​តាម​សកម្មភាព​ល្អ​ៗ​ជា​ច្រើន​ហេតុ​អ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន មើល​រំលង​រើស​អើង​ និង​បំផ្លាញ​ទឹកចិត្ត​​របស់ពួកគេ?” ។

បវរកញ្ញា​២០២១ អ្នកនាង​ ងិន ម៉ារ៉ាឌី បន្ថែម​ថា​ រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ផ្តល់​សិទ្ធិសេរីភាព​ ឱកាស ទៅ​ដល់​ពួក​គាត់​​ក្នុង​ការ​ជ្រើសរើស​ធ្វើ​ជា​ខ្លួន​ឯងThe world makes you something that you’renot bu t you know inside what you are ។

គួរ​រម្លឹក​ដែរ​ថា កាល​ពី​កន្លង​ទៅ​អ្នក​នាង ងិន​ ម៉ារ៉ាឌី​ ដែល​ជា​បវរកញ្ញា​ចក្រវាល​កម្ពុជា​២០២១​ ក៏​ធ្លាប់​ចេញ​​មុខ​អំពាវនាវ​ដល់​អ្នក​គាំទ្រ និង​មហាជន​ខ្មែរ​ឲ្យ​បញ្ឈប់​ការ​រើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម