ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ គំរាមវាយប្រហារអ៊ីស្រាអែលឲ្យសាហាវម្តងហើយម្តងទៀតដូចថ្ងៃ៧ តុលា
កាលពីថ្ងៃពុធទី១ខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បានអំពាវនាវឲ្យកម្ទេចប្រទេសអ៊ីស្រាអែល ហើយគំរាមថា នឹងធ្វើការវាយប្រហារដ៏គួរឲ្យរន្ធត់ “ម្តងហើយម្តងទៀត” ដូចថ្ងៃទី៧ខែតុលា ។
លោក Ghazi Hamad ដែលក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេសក្រុមហាម៉ាស់ផងដែរនោះ បាននិយាយថា អ៊ីស្រាអែល គឺជាប្រទេសមួយដែលគ្មានទីតាំងនៅលើទឹកដីរបស់យើង។ យើងត្រូវតែដកប្រទេសនេះចេញ។ ការកាន់កាប់ត្រូវតែបញ្ចប់ ខ្ញុំកំពុងនិយាយអំពីទឹកដីប៉ាឡេស្ទីនទាំងមូល”។
នៅពេលសួរតាមទូរទស្សន៍លីបង់ថាតើ នេះមានន័យថាជាការបំផ្លាញប្រទេសអ៊ីស្រាអែលមែនឬអត់? លោកឆ្លើយថា “មែនហើយ! ពិតណាស់! អត្ថិភាពរបស់អ៊ីស្រាអែល គឺជាអ្វីដែលបណ្តាលឲ្យមានការឈឺចាប់ ស្រក់ឈាម និងទឹកភ្នែក”។
បុរសអាយុ៥៩ឆ្នាំរូបនេះ បន្តថា “អ៊ីស្រាអែលត្រូវតែទទួលបានមេរៀន យើងនឹងវាយប្រហារម្តងហើយម្តងទៀត។ យើងគឺជាជនរងគ្រោះនៃការកាន់កាប់នេះ។ គ្មាននរណាម្នាក់អាចបន្ទោសយើង ចំពោះរឿងដែលយើងធ្វើបាននោះទេ ព្រោះអ្វីដែលយើងធ្វើគឺត្រឹមត្រូវបំផុត”។
ទោះបីជាយ៉ាងណាក៏ដោយ ការគំរាមរបស់លោក បានបង្កឲ្យមានការថ្កោលទោសភ្លាមៗពីរដ្ឋមន្ត្រីការបរទេសអង់គ្លេស James Cleverly ដែលបង្ហោះលើបណ្តាញសង្គម X ថា “តើសន្តិភាពអាចកើតឡើងបានដោយរបៀបណាទៅ បើក្រុមហាម៉ាស់ នៅតែប្តេជ្ញាចិត្តកម្ទេចអ៊ីស្រាអែលអ៊ីចឹង!”។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោក Hamad និងគ្នីគ្នា បានចេញការគំរាមបែបនេះ ពោលកាលពីឆ្នាំ២០០៦ លោកក៏ចាត់ទុកប្រទេសអ៊ីស្រាអែលជា “ជំងឺមហារីក” ដែលត្រូវតែលុបបំបាត់ចេញពីផែនដីផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក បៃដិន អំពាវនាវឲ្យមានបទឈប់បាញ់ អ៊ីស្រាអែល-ហាម៉ាស់
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់