Connect with us

ព័ត៌មានជាតិ

កម្ពុជា ចូលរួមកម្មវិធី សប្ដាហ៍ពិភពលោក ស្ដីពី ហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ នៅកាណាដា

បានផុស

នៅ

បណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជាតំណាង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួម “ពិធីបើកសប្ដាហ៍ពិភពលោកលើកទី៣ ស្ដីពី ហ្វ្រង់កូហ្វូនី​វិទ្យាសាស្ត្រ” (3ème edition de la Semaine mondiale de la Francophonie scientifique) ដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងគេបិច ប្រទេសកាណាដា។ នេះបើតាមការផ្ដល់ដំណឹងពី ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីបើកជាផ្លូវការ នៃសប្ដាហ៍ពិភពលោកលើកទី៣ ស្ដីពី ហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រនេះ បណ្ឌិតរដ្ឋលេខាធិការ អ៊ុម រម្យណី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ សំដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ក្នុងក្របខណ្ឌ នៃគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល រដ្ឋាភិបាលកម្ពុជាបានរៀបចំធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ សំដៅគាំទ្រដល់ការអភិវឌ្ឍ និងដំណើរការ នៃការធ្វើកំណែទម្រង់ឌីជីថលនៅកម្ពុជា ដោយមានទស្សនៈវិស័យច្បាស់លាស់។

ឈរលើមូលដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកំណែទម្រង់ដោយផ្ដោតលើចំណុចអាទិភាពចំនួន ៨ រួមមាន៖ ១. កំណែទម្រង់សាលារៀន ២. ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ៣. ការអប់រំឌីជីថល ៤. ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៥. ការលើកកម្ពស់សុខភាពសិក្សា ៦. ការអភិវឌ្ឍយុវជនសម្រាប់ជំនាញសតវត្សទី២១ ៧. ការបង្កើតមជ្ឈមណ្ឌលស្ដង់ដារខ្ពស់នៅគ្រឹះស្ថានឧត្តមសិក្សា និង ៨. ការអភិវឌ្ឍសមត្ថភាព និងស្ថាប័ន។ ជាពិសេស ក្រសួងនៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្រិតឧត្តមសិក្សា ដោយបានដាក់ឱ្យអនុវត្តសកម្មភាពសំខាន់ៗ បន្ថែមជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនេះផងដែរ បណ្ឌិតរដ្ឋលេខាធិការ តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើអំពីតួនាទី និងការចូលរួមយ៉ាងសកម្មរបស់ទីភ្នាក់ងារសកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (AUF) ក្នុងការបន្តចូលរួមអភិវឌ្ឍការអប់រំឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា។

គួរបញ្ជាក់ថា កម្មវិធីនេះប្រព្រឹត្តិទៅក្រោមការសហការរៀបចំរវាង ទីភ្នាក់ងារសកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (AUF) និងរដ្ឋាភិបាល នៃទីក្រុងគេបិច និងមានការចូលរួមពីសំណាក់ លោក François Legault នាយករដ្ឋមន្ត្រី នៃទីក្រុងគេបិច (Premier Ministre de Québec) លោកស្រី Pascale Déry រដ្ឋមន្ត្រីអប់រំឧត្តមសិក្សា នៃទីក្រុងគេបិច (Ministre de l’Enseignement Supérieur du Québec) លោក Sorin Mihai Cimpeanu ប្រធានទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (Président de l’AUF) លោក Slim KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារសកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (Recteur de l’AUF) រដ្ឋមន្ត្រីអប់រំ និងការស្រាវជ្រាវនៃប្រទេសនិយាយភាសាបារាំង ប្រតិភូអម និងភ្ញៀវកិត្តិយមួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៦ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម