ព័ត៌មានជាតិ
ក្រោយបើករោងចក្រដំឡើងរថយន្តនៅកម្ពុជា មេធំក្រុមហ៊ុន RMA Group ចូលជួបលោក ស៊ុន ចាន់ថុល ជជែកពីការវិនិយោគបន្ថែម
កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន RMA Group ដឹកនាំដោយលោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group និងលោក ងន សាំង អគ្គនាយកប្រតិបត្តិ RMA Cambodia បានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។
ក្នុងជំនួបទ្វេភាគីនេះផ្ដោតការពិភាក្សាលើវឌ្ឍនភាពនៃកិច្ចការងារវិនិយោគក្នុងវិស័យយានយន្តនៅកម្ពុជា ក៏ដូចជាពិនិត្យលើសំណើសុំសម្របសម្រួលនានាពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងគម្រោងវិនិយោគរបស់ RMA Group។
ក្រុមហ៊ុន RMA Group កាលពីឆ្នាំ ២០២២ កន្លងទៅ បានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដាក់ទុនបង្កើតរោងចក្រដំឡើងរថយន្ត FORD ក្នុងខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគចំនួន ២១ លានដុល្លារ។ ក្រៅពីនេះក្រុមហ៊ុនដ៏ធំរបស់អាមេរិកនេះក៏កំពុងរកស៊ីពហុវិស័យនៅកម្ពុជាដូចជាលក់រថយន្ដ គ្រឿងចក្រកសិកម្ម សេវាកម្ម រួមមានផ្នែកភោជនីយដ្ឋានផងដែរ៕
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់