ព័ត៌មានជាតិ
កម្មករនិងសហជីពគាំទ្រឱ្យមាន ប.ស.ស. ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.
កម្មករ និងសហជីពបានគាំទ្រឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំរុញឱ្យមានគោលនយោបាយនេះ។ សម្រាប់កម្មករនិយោជិត និងអ្នកប្រកបរបររកចំណូលផ្ទាល់ខ្លួន គោលនយោបាយនេះនឹងជួយកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារលើការថែទាំសុខភាព។

ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គឺជាអ្វីដែលបងប្អូនកម្មករ និងសហជីពទន្ទឹងរង់ចាំដោយសាររបបនេះនឹងជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារនៅពេលសមាជិកក្នុងបន្ទុកណាម្នាក់មានជំងឺ។

លោកមានប្រសាសន៍ថា «តាងនាមខ្ញុំសហជីព តំណាងកម្មករ ខ្ញុំសប្បាយរីករាយនៅពេលប្រាក់ឈ្នួលកម្មករឡើង ទន្ទឹមជាមួយគ្នានោះ បើគ្មានយន្តការកាត់បន្ថយការចំណាយជូនដល់បងប្អូនកម្មករនិយោជិតយើងទេ គឺប្រាក់ឈ្នួលដែលពួកគាត់ទទួលបានអត់សល់ទេដោយសារត្រូវផ្គត់ផ្គង់ជីវភាពគ្រួសារ រួមទាំងការចំណាយច្រើនលើការថែទាំសុខភាព»។

បន្ថែមពីនេះ កម្មការិនី ជឹម សារ៉ុន បានលើកឡើងពីការគាំទ្រចំពោះគោលនយោបាយរបស់រដ្ឋាភិបាលចំពោះ ការរៀបចំឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត នេះ ព្រោះបានជួយសម្រាលបន្ទុកចំណាយសម្រាប់គ្រួសារ។
កម្មការិនីរូបនេះនិយាយថា « ខ្ញុំគាំទ្រឱ្យមានរបបនេះ ព្រោះសមាជិកគ្រួសារទៅពេទ្យម្តងៗចំណាយច្រើន។ ខ្ញុំនឹងទៅចុះឈ្មោះសមាជិកគ្រួសារចូលក្នុងរបបនេះ»។
ស្រដៀងគ្នានេះដែរ កម្មការិនីម្នាក់ទៀតឈ្មោះ ជឹម សារ៉េន រីករាយឥតឧបមាព្រោះនយោបាយនេះ នឹងធ្វើឱ្យគ្រួសាររបស់ខ្លួនសន្សំបានច្រើន និងកាត់បន្ថយចំណាយច្រើនជាងមុនព្រោះតែការទៅព្យាបាលដោយឥតគិតថ្លៃ ហើយចំណាយត្រឹមតែ១៥៦០០រៀលប៉ុណ្ណោះ។

កម្មការិនីរូបនេះនិយាយថា «សម្រាប់គ្រួសារខ្ញុំគាត់ឈឺច្រើន សព្វថ្ងៃជីវភាពគ្រួសារខ្ញុំមានការខ្វះខាត ទៅពេទ្យម្តងៗអស់ច្រើន សប្បាយចិត្ត និងគាំទ្រនៅពេលមានរបបនេះគឺនឹងជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារបានច្រើន»៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ