Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ និងACU ចុះពិនិត្យមណ្ឌលប្រឡងដើម្បីត្រៀមសម្រាប់ដំណើរការប្រឡងបាក់ឌុបនៅថ្ងៃទី៦ វិច្ឆិកា

បានផុស

នៅ

ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយអង្គភាពប្រឆាំងអំពើពុករលួយ(ACU) កាលពីថ្ងៃទី២វិច្ឆិកាឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពតាមមណ្ឌលប្រឡងនៅទូទាំងប្រទេស ត្រៀមសម្រាប់ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ខាងមុខដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន
គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យមណ្ឌលប្រឡងនេះ ត្រូវបានធ្វើឡើងដើម្បីធានាបានថា មណ្ឌលប្រឡងមានបរិស្ថានល្អអំណោយផល
មិនមានការបង្កសំឡេងរំខាន មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំល្អ ផ្តល់នូវសុខសុវត្ថិភាពក្នុងដំណើរការសំណេរ ។
មណ្ឌលប្រឡងនីមួយៗ ត្រូវបំពេញបាននូវស្តង់ដាដែលបានកំណត់ដោយក្រសួងអប់រំយុវជន និងកីឡា។ មណ្ឌលប្រឡងនីមួយៗចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់គ្រាន់ដូចជា តុ កៅអី ក្កាខៀន ទ្វា បង្អួច មានបំពាក់ឧបករណ៍បំពងសំឡេង អគ្គីសនី បន្ទប់ទឹក បន្ទប់សង្គ្រោះបឋម និងបន្ទប់ប្រឡងសម្រាប់បេក្ខជនមានបញ្ហាសុខភាព។ បន្ទប់ប្រឡងត្រូវមានពន្លឺចេញចូល មានដំបូលរឹងមាំជិតល្អ មិនមានផលប៉ះពាល់ករណីមានភ្លៀងធ្លាក់ជាដើម។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ក្រសួងបានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបរួចរាល់ហើយទាំងមណ្ឌល និងបរិស្ថានជុំវិញមណ្ឌលប្រឡងដើម្បីត្រៀមស្វាគមន៍បេក្ខជនចូលរួមប្រឡងប្រមាណជាង១៣ម៉ឺននាក់។

លោកស្រីបានបន្តថា «ដំណើរការរៀបចំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានរួចរាល់ហើយ និងប្រកបដោយរលូនហើយកន្លងមកមានមណ្ឌលប្រឡង១កន្លែងនៅរាជធានីភ្នំពេញ គឺវិទ្យាល័យជាស៊ីមចំរើនរដ្ឋដែល
ជួបហានិភ័យទឹកជំនន់ក្រសួងអប់រំបានដោះស្រាយបានទាន់ពេលវេលាដោយយកសាលាបឋមសិក្សាកូលាបទី១ជំនួសវិញ និងបានជូនព័ត៍មានដល់បេក្ខជន និងសាធារណជនរួចហើយផងដែរ»។

គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងនឹងរៀបចំការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧.៤១២នាក់ កើនឡើងជាងឆ្នាំមុន(៩២៧៧នាក់) ស្រី៧៣.២៧៨នាក់ចែកជា២២៧មណ្ឌលត្រូវជា៥.៥៤៣បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១.៣៧៩នាក់ (ស្រី២៤៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។

ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល
មានចំនួនសរុប២៩៥២៥នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន៤.១២៦នាក់ និងមកពីថ្នាក់រាជធានី ខេត្តចំនួន
២៥.៣៩៩នាក់។ ជាមួយគ្នានេះដែរក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញនិងខេត្តកណ្តាលនិងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៨ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម