Connect with us

ជីវិតកម្សាន្ដ

ចន សុទីម៉ា កាន់ទង់ជាតិកម្ពុជាចេញទៅប្រកួត​លើឆាកអន្តរជាតិនាប្រទេស El Salvador

បានផុស

នៅ

ទីបំផុតបវរកញ្ញាតំណាងកម្ពុជាកញ្ញា ចន សុទីម៉ា ម្ចាស់មកុដបរវកញ្ញា Miss Universe Cambodia2023 បានចេញដំណើរពីប្រទេសកម្ពុជាដើម្បីចូលកម្មវិធីប្រកួតសម្រស់ Miss Universe លេីកទី72 នៅឯប្រទេស El Salvador ដូចការគ្រោងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញដំណើររបស់ស្រីស្អាតកម្ពុជាកញ្ញា ចន សុទីម៉ា កាលពីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ គេឃើញមានការលើកទឹកចិត្ត និងការជូនដំណើរពីសំណាក់អ្នកគាំទ្រព្រមទាំងមិត្តភក្តិក្រុមគ្រួសារផងដែរ។ ក្នុងដំណើរចេញទៅប្រកួតនេះនាងបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិនោះ។

អ្វីដែលកត់សម្គាល់ទៀតនោះ កញ្ញា ចន សុទីម៉ា មិនត្រឹមតែបង្ហាញភាពជឿជាក់ដោយស្នាមញញឹមទេ នាងក៏បានរំលេចសម្រស់ជាមួយការគ្រងឈុត​ពោរពេញ​ទៅដោយភាព​ថ្លៃថ្នូរ​បង្ហាញភាពជាកុលស្រ្តីទៅកាន់​ចក្រវាល​ ឈុតនេះ​បង្ហាញពីសូត្រខ្មែរ និងផាហ៊ុមដែលផលិតដោយកូនខ្មែរពិត១០០ភាគរយ ឈុតដែល​បវរកញ្ញា​ចក្រវាល​គ្រងនេះ​មានតម្លៃដល់ទៅជិត២ពាន់ដុល្លារ​។

Evoto

ចំណែកឯស្ថាប័ន Miss Universe Cambodia បានលើកឡើងដើម្បីសុំការគាំទ្រដែរថា ក្រុមការងារទាំងអស់ដែលនៅក្នុងស្ថាប័នមហាហង្សសូមជូនពរអោយកញ្ញា ចន សុទីម៉ា ធ្វើដំណើរលើផ្លូវអាកាសដោយមានសុវត្ថិភាព និងលើកទឹកចិត្តដល់ សុទីម៉ា អោយទទួលបានជោគជ័យក្នុងភារកិច្ចដែលតំណាងអោយប្រទេសកម្ពុជា។

Evoto

សូមជម្រាបថា បើតាមគម្រោង ចន សុទីម៉ា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២៣ នឹងហោះចេញទៅប្រកួតបវរកញ្ញាចក្រវាឡលើកទី៧២ នៅឯប្រទេស El Salvador កាលពីថ្ងៃទី១ ខែវិច្ឆិកានេះ ប៉ុន្តែគម្រោងត្រូវបានផ្លាស់ប្តូរមកថ្ងៃទី០២ខែវិច្ឆិកាវិញ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម