ព័ត៌មានអន្ដរជាតិ
ចិន ព្រមានថា ជប៉ុន កំពុងបំពុលពិភពលោកទាំងមូល
ជាថ្មីម្តងទៀត ទីក្រុងប៉េកាំងបានថ្កោលទោសនូវអ្វីដែលខ្លួននិយាយថា ជាវិធីសាស្ត្រគ្មានទំនួលខុសត្រូវរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញចោលទឹកសំណល់ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ការថ្កោលទោសរបស់ចិន កើតឡើង បន្ទាប់ពីជប៉ុន បញ្ចេញទឹកសំណល់ពីរោងចក្រហ្វូគូស៊ីម៉ា ជាលើកទី៣ កាលពីថ្ងៃព្រហស្បតិ៍ទី២ខែតុលា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin និយាយក្នុងសន្និសីទសារព័ត៌មានមួយថា ជប៉ុនកំពុងបង្កហានិភ័យនៃការបំពុលទូទាំងពិភពលោក ទាំងគ្មានការទទួលខុសត្រូវ។ រឿងហេតុនាពេលថ្មីៗនេះ ដែលទឹកសំណល់វិទ្យុសកម្ម បាញ់ជះដោយចៃដន្យទៅលើកម្មករនៅរោងចក្រ គឺជាឧទាហរណ៍មួយទៀតដែលថា ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) មានបញ្ហាសម្រាប់ការគ្រប់គ្រងផ្ទៃក្នុង និងមានទម្លាប់បោកបញ្ឆោតសាធារណជន។
លោកបន្ថែមថា ឧបទ្ទវហេតុនេះ ធ្វើឲ្យមនុស្សទាំងឡាយដាក់ការសង្ស័យជាថ្មីម្តងទៀត អំពីភាពជឿទុកចិត្តលើផែនការបញ្ចេញទឹកដែលជប៉ុនអះអាងថា មានសុវត្ថិភាពនិងតម្លាភាព។

គួរបញ្ជាក់ថា ចាប់ពីចុងខែសីហាមក ជប៉ុន បានចាប់ផ្តើមបញ្ចេញបន្តិចម្តងៗ នូវទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរលែងដំណើរការ នៅភាគខាងកើតប្រទេស។ ទឹកមានជាតិវិទ្យុសកម្មនេះ ត្រូវបានគេប្រើដើម្បីធ្វើឲ្យត្រជាក់ដល់ជើងក្រានរ៉េអាក់ទ័រដែលខូច បន្ទាប់ពីមហាគ្រោះរញ្ជួយដីឆ្នាំ២០១១ ខណៈការបញ្ចេញទឹកលើកទីបី បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេរំពឹងថានឹងចំណាយពេល ១៧ ថ្ងៃទើបរួចរាល់ ។
យ៉ាងណាក្តី វិធីសាស្រ្តនៃការបញ្ចេញចោលនេះ បានបង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសចិន និងរុស្ស៊ីសុទ្ធតែបានហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុន ដោយលើកហេតុផលថា ទីក្រុងតូក្យូកំពុងបំផ្លាញបរិស្ថាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទឹកសមុទ្រនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា របស់ជប៉ុនមិនមានវិទ្យុសកម្មទេ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ