Connect with us

ព័ត៌មានអន្ដរជាតិ

មានជនស៊ីវិលប៉ាឡេស្ទីនជិត១ម៉ឺននាក់ហើយ ត្រូវសម្លាប់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់

បានផុស

នៅ

ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី២ខែវិច្ឆិកាថា តួលេខជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ឥឡូវនេះបានកើនដល់ជិត ១ ម៉ឺននាក់ហើយ ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងលោក Ashraf al-Qedra បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩,០៦១ នាក់ ក្នុងនោះមានកុមារ ៣,៧៦០ នាក់ និងស្ត្រី ២,៣២៦ នាក់ ខណៈចំនួនអ្នករបួសកើនលើស ៣២,០០០ នាក់ ។ លោកបន្តថា កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារចំនួន ១៥ ដងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយបានសម្លាប់មនុស្ស ២៥៦ នាក់ និងរាប់រយនាក់ទៀតត្រូវរបួស ។

ទន្ទឹមនោះ បើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅហ្គាហ្សា, អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាង ១ ម៉ឺនគ្រាប់ នៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខ្លួនបើកការវាយលុក ហើយប៉ាន់ប្រមាណថា បរិមាណគ្រឿងផ្ទុះដែលអ៊ីស្រាអែលប្រើប្រាស់ គឺមានលើសពី ២៥,០០០ តោន ឬឈានដល់ជិត ៧០ តោនក្នុងមួយគីឡូម៉ែត្រការ៉េ ។

(រូបថត៖ LA Times)

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៧ខែតុលា ក្រុមហាម៉ាស់ បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅលើអ៊ីស្រាអែល ដោយបាញ់រ៉ុកកែតរាប់ពាន់គ្រាប់ និងវាយលុកចូលទឹកដីអ៊ីស្រាអែល ដោយសម្លាប់មនុស្សយ៉ាងតិច ១,៤០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល ។

ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោកប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប ហើយបានឡោមព័ទ្ធតំបន់របស់ប៉ាឡេស្ទីនមួយនេះទាំងស្រុង ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ កងទ័ពអ៊ីស្រាអែល ឡោមព័ទ្ធទីក្រុង ហ្គាហ្សា បានទាំងស្រុងហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម