Connect with us

កីឡា

អត្ត​ព​លិ​ក​៤៨​នាក់ ​ចូលរួម​ការប្រកួត​កីឡា​វាយ​កូន​បាល់​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ២០២០

បានផុស

នៅ

ភ្នំពេញ ​៖ ​ការប្រកួត​កីឡា​វាយ​កូន​បាល់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ នៅ​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចាប់ផ្តើម​ការប្រកួត​ហើយ នៅ​ទីលាន​សហព័ន្ធ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​នេះ រៀបចំ​ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​សហការ​ជាមួយ​នាយកដ្ឋាន​អប់រំ កាយ​និង​កីឡា​ក្រោម​គំរោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា មាន​រយៈ​ពេល​៤​ថ្ងៃ​ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១០​ខែកុម្ភៈ ឆ្នាំ​២០២១។

លោក ជា ពៅ អគ្គលេខាធិការ​រង​សហព័ន្ធ​កី ឡា​វាល​កូន​បាល់​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹងថា ការ ប្រកួត​ឆ្នាំនេះ មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​៤៨​នាក់ ក្នុង​នោះ​កីឡាករ​៤៤​នាក់ និង​កីឡាការិនី​៤​នាក់ មកពី​១០​ខេត្ត​ក្រុង​រួមមាន​ក្លិប​ខេ​មរ​ភូមិន្ទ ក្លិប​ឌី​វេន​ខូ ក្លិប​ខេត្តបាត់ដំបង ក្លិប​ខេត្ត សៀមរាប ក្លិប​អង្គការ​អរុណរះ ក្លិប​សុខា​រិ​ទ្ធ ក្លិប​ខេត្ត​កែប ក្លិប​កណ្តាល ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្លិប​ខេត្តព្រះវិហារ​។

ចំពោះ​វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួតប្រជែង​មាន​ចំនួន​៤​រួមមាន វិញ្ញាសា​វាយ​ឯកត្តជន​បុរស​១​នាក់​ទល់​១​នាក់ វិញ្ញាសា​វាយ​ឯកត្តជន​នារី ១​នាក់​ទល់ ១ នាក់ វិញ្ញាសា​វាយ​ឯកត្តជន​អាយុ​ក្រោម​១៨​ឆ្នាំ ១​នាក់​ទល់​១​នាក់ និង​វិញ្ញាសា​វាយ​គូ​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម