Connect with us

KPT+

៥ ប្រទេស ជាគោលដៅល្អសម្រាប់អ្នកចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ

បានផុស

នៅ

ការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ គឺជាជំហានដ៏សំខាន់មួយក្នុងជីវិតរបស់និស្សិត នៅពេលសម្រេចចិត្តថាត្រូវសិក្សានៅប្រទេសមួយណា។ ក្នុងនោះផងដែរ មានកត្តាជាច្រើនដែលត្រូវយកមកពិចារណា ដូចជាបទពិសោធន៍សិក្សា ការចំណាយពេលសិក្សា ឧបករណ៍សិក្សា និងបទពិសោធន៍វប្បធម៌ដែលទំនងជានឹងទទួលបាន។

ដូច្នេះហើយ​ នេះគឺជាប្រទេសមួយចំនួនដែលល្អបំផុតក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រដែលមានកំណើន និងគុណភាពអប់រំខ្ពស់បំផុតនៅឆ្នាំនេះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលមានសាកលវិទ្យាល័យកំពូលៗជាច្រើន។ សិស្ស​ត្រូវ​បាន​ផ្តល់​ឱកាស​ដើម្បី​រៀន​សូត្រ​ពី​គ្រូ និង​មាន​ឱកាស​ចូល​រួម​ក្នុង​សកម្មភាព​យ៉ាង​ទូលំទូលាយ ដែលនោះគឺវាជាបច្ចេកវិទ្យា សង្គមវិទ្យា សិល្បៈ ឬវិទ្យាសាស្រ្ត។

២ អូស្ត្រាលី

អូស្ត្រាលី​ជា​ប្រទេស​មួយ​ដែល​មាន​ប្រព័ន្ធ​អប់រំ​ល្អ​ប្រសើរ។ មានសាកលវិទ្យាល័យគុណភាពដូចជា សាកលវិទ្យាល័យស៊ីដនី និងសាកលវិទ្យាល័យមែលប៊ន។ ប្រទេសអូស្ត្រាលីក៏ជាប្រទេសដែលមានវប្បធម៌ចម្រុះ និងស្រស់ស្អាតផងដែរ។

៣ ស្វីស

ប្រទេសស្វីសមានសាកលវិទ្យាល័យគុណភាព និងប្រព័ន្ធអប់រំដ៏អស្ចារ្យ។ ប្រទេសនេះក៏ជាគោលដៅពេញនិយមសម្រាប់ការសិក្សាផ្នែកធុរកិច្ច និងបច្ចេកវិទ្យាយ៉ាងសម្បើមផងដែរ។

៤ អាល្លឺម៉ង់

ប្រទេសអាល្លឺម៉ង់មានប្រជាប្រិយភាពសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ ក្នុងនោះ មានសាកលវិទ្យាល័យកំពូល ៗ ដូចជាសាកលវិទ្យាល័យ Munich និងសាកលវិទ្យាល័យ Heidelberg ។

៥ សិង្ហបុរី

សិង្ហបុរីជាប្រទេសដែលមានប្រព័ន្ធអប់រំស្តង់ដារខ្ពស់ មានសាកលវិទ្យាល័យដែលមានឯកទេសក្នុងការជួយសិស្សរៀនបានពិន្ទុល្អប្រសើរ។ ដែលនេះសិស្សគួរតែពិចារណាឲ្យបានល្អិតល្អន់ថាខ្លួនឯងមានពហុជំនាញខាងមួយណា។

ទោះយ៉ាងណាក៏ដោយ ការជ្រើសរើសប្រទេសដើម្បីសិក្សាថ្នាក់បរិញ្ញាបត្ររបស់អ្នកគឺជាការសម្រេចចិត្តផ្លាស់ប្តូរជីវិត។ ស្វែងរកជម្រើសលម្អិត ហើយការឆាប់សម្រេចចិត្តនឹងជួយអ្នកឲ្យជាប់លាប់ និងគួរឲ្យចាប់អារម្មណ៍ក្នុងការជ្រើសរើសកន្លែងសិក្សាដែលសក្តិសមបំផុតនឹងចំណាប់អារម្មណ៍ និងគោលដៅនាពេលអនាគតរបស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មុខវិជ្ជាទាំង ៥ ល្បីថា ពិបាកសិក្សាជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម